ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រថៃផ្តែផ្តាំឲ្យគណៈរដ្ឋមន្ត្រីទើបចូលស្បថបំពេញការងារដោយការទទួលខុសត្រូវ
ព្រះមហាក្សត្រថៃមានរាជបន្ទួលជាសាធារណៈដ៏កម្រក្នុងថ្ងៃស្បថចូលកាន់តំណែងរដ្ឋគណៈរដ្ឋមន្ត្រីថ្មី ក្រោយមានការរុះរើដោយសារវិបត្តិក្នុងសម្ព័ន្ធភាពគណបក្សក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីដែលតុលាការធម្មនុញ្ញ ទើបសម្រេចព្យួរតួនាទីកាលពី២ថ្ងៃមុន។

យោងសារព័ត៌មាន The Nation ព្រះមហាក្សត្រថៃព្រះនាម ព្រះចៅ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់រដ្ឋមន្ត្រីចំនួនប្រាំរូប និងរដ្ឋមន្ត្រីថ្មីចំនួនប្រាំបួនរូបនៃគណៈរដ្ឋមន្ត្រីទីពីរលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឲ្យផ្តល់អាទិភាពដល់ប្រទេសជាតិ និងសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជន នៅក្នុងសុន្ទរកថាដែលបានធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសច្ចាប្រណិធាន។
ព្រះចៅ មហា វិជ្ជរ៉ាឡុងកន មានរាជបន្ទួលថា៖«ខ្ញុំសូមកោតសរសើរចំពោះបំណងរបស់អស់លោកអ្នកក្នុងការបំពេញការងារ ដោយដឹងថាប្រទេសជាតិជារឿងសំខាន់បំផុត ហើយប្រជាជនទាំងអស់ចង់បានសន្តិភាព សន្តិសុខ និងសុវត្ថិភាព»។
ក្រោយពីតុលាការធម្មនុញ្ញ បានព្យួរតូនាទីលោកស្រី ផែថងថាន លោក សូរិយា ជុនហ្គ្រុនហ្គ្រីនគីត (Suriya Jungrungruangkit) បានក្លាយជានាយករដ្ឋមន្ត្រីស្តីទី និងបានដឹកនាំរដ្ឋមន្ត្រីទាំង ១៤ រូប ចូលស្បថចូលកាន់តំណែងនៅមុខព្រះភ័ក្រ្ត ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បន្ទាប់ពីពួកគេបានជួបជុំគ្នានៅវិមានរដ្ឋាភិបាលមុនម៉ោង ៨ ព្រឹក ដើម្បីរៀបចំ និងថតរូប។
តាមសេចក្តីរាយការណ៍នោះ មហាក្សត្រថៃ បានថ្លែងអំណរគុណចំពោះបំណងរបស់រដ្ឋមន្ត្រីក្នុងការផ្តល់អាទិភាពដល់កិច្ចការប្រទេស។
មហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ត្រូវបានស្រង់ចុះផ្សាយ ដូចបានមានបន្ទូលថា៖«អស់លោកដែលបានប្រគល់អំណាចក្នុងការគ្រប់គ្រងប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ បានដាក់ចេញនូវសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ហើយដោយប្រកាសសេចក្តីសម្រេចនេះដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ នោះ អ្នកនឹងមិនត្រឹមតែលើកកម្ពស់សីលធម៌ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ទំនុកចិត្តដល់សាធារណជនផងដែរ»។
ព្រះអង្គមានរាជបន្ទួលបន្តថា៖«ព្រោះហេតុនោះ ខ្ញុំសូមគាំទ្រ ឯកឧត្តម លោកជំទាវទាំងអស់ និង សូមបួងសួង ឲ្យអ្នកទាំងអស់គ្នាអនុវត្តការទទួលខុសត្រូវ ប្រកបដោយចំណេះដឹង ជំនាញ និង ភាពស្មោះត្រង់ ដោយដឹកនាំប្រទេសសំដៅទៅរកភាពចម្រុងចម្រើន និងស្ថិរភាពជានិច្ច។ សូមឲ្យឯកឧត្តម លោកជំទាវ ទាំងអស់បំពេញតួនាទីឲ្យបានល្អ និងជួបប្រទះតែសុភមង្គល និងជោគជ័យ»។
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


