Connect with us

ព័ត៌មានជាតិ

លោក​ ហេង សួរ៖ ​កត្តា​សន្ដិភាព​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​កាន់​ប៊ិកជំ​នួស​ ដោយ​ការ​កាន់​កាំភ្លើងក្នុង​សមរភូមិ

បានផុស

នៅ

​លោក​ ហេង សួរ ​សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួងការងារ ​និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​បាន​អញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​ប្រកាស​បញ្ចូលស​មាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងទៅកាន់សមាជិកថ្មីនាឱកាសនោះ លោក​​ ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ​ស្ថិរភាពនយោបាយ និងសណ្ដាប់​ធ្នាប់​សង្គម​ល្អ​បាន​ធ្វើឱ្យយុវជន​កម្ពុជាកាន់ប៊ិកជំនួស​ដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង សួរ ​បានមា​នប្រសាសន៍ថា៖​«បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹង​មិន​អាចស្លៀកពាក់ស្អាតបាត គ្មាន​ឱកាស​សិក្សា​រៀន​សូត្រ គ្មាន​ឱកាស​​ចូល​រួម​ក្នុងកម្មវិធីអប់រំបណ្ដុះ​បណ្ដាល​បច្ចេកទេស និ​ង​វិជ្ជាជីវៈ ​ហើយ​គ្មាន​ឯក​សណ្ឋាន​ល្អៗ​សម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ ​គឺ​មិន​មែន​​ជា​ប៊ិក​ទេ ​គឺ​ប្រហែល​ជា​កាំភ្លើង​ដែល​ប្អូនៗ​ត្រូវ​កាន់​ជំនួស​ដោយប៊ិក ​ប្អូន​ៗ​សព្វ​ថ្ងៃ​អាច​ដេក​នៅ​លើ​គ្រែ​មាន​បន្ទប់ ​ប៉ុន្ដែ​បើ​គ្មាន​សន្ដិភាព ​ប្អូន​ៗ​អាច​ទៅ​ដេក​នៅ​ត្រង់​សេ ឬ​ដេ​ក​ក្នុង​ព្រៃ​ផង​ដែរ​»​។​

បន្ថែមលើនេះលោក​ ហេង សួរ​ ​ក៏​បាន​បញ្ជាក់​ទៅ​កាន់​សមាជិកគណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ​ក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា និង​ឥស្សរជន​ជាន់​ខ្ពស់​ជា​ច្រើន​រូប ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជនកម្ពុជា​មានហេ​ដ្ឋារ​ចនាសម្ព័ន្ធ​ដ៏​រឹង​មាំ​គ្រប់​ជាន់​ថ្នាក់​ សាមគ្គី​ផ្ទៃ​ក្នុង ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ ក្នុង​ការ​ដឹក​នាំ​គណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយ​ដែល​​ដឹក​នាំ​ប្រជាជាតិ​ឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។

ទន្ទឹមនឹងនោះលោក​ ហេង សួរ បានជំរុញឱ្យសមាជិក សមាជិកាថ្មីទាំងអស់បន្តចូលរួមសាមគ្គីគ្នា ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម