ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកប្រតិបត្តិការ «Black Flag» នៅយេម៉ែន វាយប្រហារក្រុមហ៊ូធី ចាស់ដៃ
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកប្រតិបត្តិការ «Black Flag» នៅយេម៉ែន ដោយបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃលើក្រុមសកម្មប្រយុទ្ធ ហ៊ូធី។

តាមការចុះផ្សាយរបស់ RT, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសពីប្រតិបត្តិការនេះ នៅព្រឹកថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ ដោយចោទក្រុមហ៊ូធីថា ជារបបភេរវកម្មបង្កគ្រោះថ្នាក់ និងជាដៃជើងរបស់អ៊ីរ៉ង់។
ក្នុងប្រតិបត្តិការ «Black Flag» អ៊ីស្រាអែលបានវាយប្រហារលើគោលដៅសំខាន់ៗដូចជាកំពង់ផែ Hodeidah, Ras Isa និង Al-Salif ព្រមទាំងរោងចក្រអគ្គិសនី Ras Katib ផងដែរ។
IDF ចោទថា ក្រុមហ៊ូធី បានប្រើកំពង់ផែទាំងនេះ ដើម្បីផ្ទេរសព្វាវុធពីរបបអ៊ីរ៉ង់ ដែលត្រូវបានជួលឲ្យធ្វើប្រតិបត្តិការភេរវករប្រឆាំងរដ្ឋអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ខ្លួន។

ពាក់ព័ន្ធការវាយប្រហារនេះ ក្រុមហ៊ូធីទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបាញ់លើកំពង់ផែទាំង៣មែន ប៉ុន្តែមិនទាន់សេចក្តីរបាយណ៍អំពីការខូចខាតឬជនរងគ្រោះនោះទេ។
សូមជម្រាបថា ក្រុមហ៊ូធី បានវាយប្រហារលើកប៉ាល់នៅសមុទ្រក្រហមតាំងពីចុងឆ្នាំ២០២៣មក ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងអំឡុងពេលជម្លោះនៅហ្គាហ្សា ហើយដ្បិតតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះកិច្ចព្រមព្រៀងកាលពីខែឧសភា ឲ្យក្រុមហ៊ូធីឈប់បាញ់ជាថ្នូរនឹងការផ្អាកវាយប្រហារអាកាសរបស់លោកខាងលិចក៏ដោយ ប៉ុន្តែនេះព្រមានថា ខ្លួននឹងបន្តប្រតិបត្តិការឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ូធីបានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលជាច្រើនគ្រឿងសំដៅប្រទេសអ៊ីស្រាអែល។ យ៉ាងណា ការសងសឹកចុងក្រោយរបស់អ៊ីស្រាអែលនេះ គឺជាសកម្មភាពយោធាដ៏ធំបំផុតមួយនៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីការវាយប្រហារជាបន្តបន្ទាប់កាលពីខែឧសភា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលវាយប្រហារអាកាសយានដ្ឋានសំខាន់របស់យេម៉ែន ដើម្បីសងសឹកក្រុមហ៊ូធី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


