ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ៖ «យើងចាញ់រុស្ស៊ីបាត់ទៅហើយ ក្នុងការប្រកួតផលិតគ្រាប់រំសេវ»
ក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី៥ខែកក្កដាឆ្នាំ២០២៥ ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ ព្រមានថា សម្ព័ន្ធភាពយោធាមួយនេះ បានចាញ់ប្រទេសរុស្ស៊ីបាត់ទៅហើយ ក្នុងការផលិតគ្រាប់រំសេវនិងសព្វាវុធសម្រាប់យោធា។

លោក រូតេ បញ្ជាក់ថា បច្ចុប្បន្ន ត្រឹម៣ខែ រុស្ស៊ីអាចផលិតគ្រាប់រំសេវបានច្រើនជាងសម្ព័ន្ធមិត្តណាតូទាំងមូលផលិតពេញមួយឆ្នាំ រហូតដល់ទៅ៣ដងឯណោះ។ ឧស្សាហកម្មយោធារបស់រុស្ស៊ី អត់អន់ថយទេ ប៉ុន្តែផ្ទុយទៅវិញ វារឹតបង្កើនល្បឿន ដែលមិនអាចប្រៀបផ្ទឹមបានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ នោះរួមបញ្ចូលទាំងមានការគាំទ្រកាន់តែខ្លាំងពីប្រទេសជាសម្ព័ន្ធមិត្តដូចជាកូរ៉េខាងជើង ចិន និងអ៊ីរ៉ង់ផងដែរ។
ដូច្នេះហើយ ទើបលោក រូតេអំពាវនាវឲ្យបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជាសមាជិកនាតូ ដោយលោកបានគូសបញ្ជាក់ថា នេះជាតម្រូវការបន្ទាន់។

ការអត្ថាធិប្បាយរបស់លោករូតេ កើតឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិងមន្ត្រីមួយចំនួនព្រមានថា ទីក្រុងមូស្គូអាចវាយប្រហារប្រទេសជាសមាជិកណាតូជាយថាហេតុ។
សូម្បីលោករូតេខ្លួនឯងក៏ធ្លាប់ព្រមានដែរថា រុស្ស៊ីអាចគំរាមកំហែងដល់ទឹកដីរបស់អង្គការណាតូក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ដូច្នេះណាតូ ត្រូវរឹងមាំដើម្បីទប់ស្កាត់ការឈ្លានពានបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តែងច្រានចោលថា ជាការចោទប្រកាន់មិនសមហេតុសមផល ដោយនិយាយថា ទីក្រុងមូស្គូ មិនដែលគិតចង់វាយលុកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខណាតូ៖ គ្មានជម្រើសផ្សេង ក្រៅពីការបង្កើនចំណាយយោធា ទប់ទល់ការគំរាមកំហែងពីរុស្ស៊ី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


