សេដ្ឋកិច្ច
កម្ពុជា-បារាំង វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍវិស័យទឹកស្អាត
នៅក្នុងឱកាសទទួលជួបឯកអគ្គរដ្ឋទូតបារាំងដែលនឹងចប់អាណត្តិ ដោយរំលេចភាពជាដៃគូក្នុងវិស័យទឹកស្អាត និងការអភិវឌ្ឍឧស្សាហកម្ម ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅនេះ ភាគីទាំងពីរ កម្ពុជា-បារាំង បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយុទ្ធសាស្រ្តដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យទឹកស្អាត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

នៅក្នុងជំនួបនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអរគុណដល់រដ្ឋាភិបាលបារាំងចំពោះការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការគាំទ្រដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរំលេចពីការវិវត្តកម្មវិធីជំនួយរបស់ AFD ពីការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនីមួយៗ ទៅការគាំទ្រសម្រាប់វិស័យ។
លោករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ការអភិវឌ្ឍវិស័យ យើងត្រូវគិតទាំងគោលនយោបាយ និរន្តរភាព និងបរិវត្តកម្មរយៈពេលវែងផងដែរ។ បារាំងមិនត្រឹមតែជាដៃគូផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ តែក៏ជាយុទ្ធមិត្ត ក្នុងកិច្ចការកែទម្រង់របស់វិស័យផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានបង្ហាញការយល់ស្រប ដោយលើកឡើងថា ភាពជាដៃគូក្នុងវិស័យទឹកស្អាត គឺជាជោគជ័យធំបំផុតមួយសម្រាប់ប្រទេសបារាំងនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចសមត្ថភាពរបស់ក្រុមហ៊ុនបារាំងក្នុងការអនុវត្តគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបំពេញការងារ ដោយគ្មានឧប្បត្តិហេតុគ្រោះថ្នាក់ណាមួយ ហើយកំពុងត្រូវបានគេយកជាគំរូ។
លោក Pellet បានបន្ថែមថា នេះមិនមែនគ្រាន់តែជាគម្រោងទេ ប៉ុន្តែជាដំណើរដែលរួមបញ្ចូលការបណ្ដុះបណ្ដាលជំនាញ ការអភិវឌ្ឍសមត្ថភាពរដ្ឋាករទឹក និងកំណែទម្រង់គោលនយោបាយផងដែរ។

ជាមួយគ្នានេះ ក្រៅពីវិស័យទឹកស្អាត លោករដ្ឋមន្ត្រីបានស្នើឱ្យបារាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យបច្ចេកវិទ្យា ការស្រាវជ្រាវ និងទំនើបកម្មវិស័យកម្មន្តសាល។ លោក រដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាត្រូវវិវត្តឆ្លងកាត់ឧស្សាហូបនីយកម្ម មុននឹងអាចឈានទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ និងសេដ្ឋកិច្ចដែលផ្អែកលើសេវាកម្ម។ យើងត្រៀមខ្លួនបន្តកិច្ចសហការជាមួយបារាំងលើការងារស្រាវជ្រាវ និងបណ្តុះបណ្តាលរួមគ្នា តាមរយៈដៃគូ ដូចជាសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាជាដើម។”
ភាគីទាំងពីរបានបង្ហាញក្តីរំពឹងចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងឱកាសពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ពិសេសខណៈដែលកម្ពុជាកំពុងឈានទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


