ព័ត៌មានជាតិ
Techpreneur Bootcamp នាំយុវជនកម្ពុជាឈានឆ្ពោះទៅជាអ្នកដឹកនាំសហគ្រិនក្នុងវិស័យឌីជីថល
យុវជនកម្ពុជាចំនួន ៣០ នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាល Techpreneur Bootcamp ដែលរៀបចំជាលើកទីមួយនៅប្រទេសកម្ពុជា។ កម្មវិធីបណ្តុះបណ្តាល Techpreneur Bootcamp ជាផ្នែកមួយជួយជំរុញដល់យុវជនកម្ពុជា ដើម្បីឈានចាប់ទៅជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា កម្មវិធី Techpreneur Bootcamp ជាផ្នែកមួយបំផុសដល់យុវជនកម្ពុជាចាប់យកមុខជំនាញផ្នែកឌីជីថល ដើម្បីអាចក្លាយសហគ្រិនភាពផ្នែកបច្ចេកវិទ្យានៅពេលអនាគត។
តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ក៏នឹងជួយជំរុញល្បឿននៃបដិវត្តកម្មឌីជីថលនៅកម្ពុជា ខណៈដែលចក្ខុវិស័យរបស់រដ្ឋាភិបាលចង់ផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឲ្យបានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លោក សូ វិសុទ្ធី បន្ថែម។
រដ្ឋាភិបាលកំពុងជំរុញបដិវត្តកម្មឌីជីថល ក្នុងនោះក៏មានការអភិវឌ្ឍពលរដ្ឋឌីជីថលនិងធនធានមនុស្សផងដែរ។ ការចាប់យកពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាល DICHI Academy ដែលរៀបចំវគ្គបណ្តុះបណ្តាល Techpreneur Bootcamp បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តល់ឱកាសដល់សិស្សក្នុងការប្រើគំនិតច្នៃប្រឌិតក្នុងការចាប់យកដំណោះស្រាយបច្ចេកវិទ្យា ផ្តល់ផលវិជ្ជមានដល់ប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម។
បន្ថែមពីនេះ កម្មវិធីបណ្ដុះបណ្ដាលដែលសិក្សារយៈពេល ៩ ខែ នេះ ក៏ក្នុងគោលបំណងគាំទ្រដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍជំនាញ អភិវឌ្ឍន៍កម្មវិធី (Full Stack Development) រួមជាមួយជំនាញសហគ្រិនភាព ហើយនិស្សិតដែលបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកជំនាញសហគ្រិនភាពក្នុងវិស័យឌីជីថល។

កម្មវិធីបណ្ដុះបណ្ដាល Techpreneur Bootcamp បានដំណើរការរៀបចំជាលើកទីមួយក្នុងប្រទេសកម្ពុជា។មជ្ឈមណ្ឌលបណ្ដុះបណ្ដាល DICHI Academy និងក្រុមហ៊ុន The Expert Leadership Innovation Exchange (ELIX) បានសហការគ្នារៀបចំ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រោយបញ្ចប់វគ្កបណ្តុះបណ្តាលនេះ សិស្សនិស្សិតកម្ពុជាចំនួន ៣០ នាក់ បានទទួលសញ្ញាបត្រដែលទទួលស្គាល់ពីក្រុមហ៊ុនជាដៃគូមកពី Silicon Valley រួមទាំងឱកាសបម្រើការងារនៅក្រុមហ៊ុនធំៗនៅក្នុងស្រុកផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ