Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ស្ថាបនាផ្លូវបេតុងប្រវែង ជាង ៣ ពាន់ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់កន្ទោក

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ទទួល​បាន​ផ្លូវ​បេតុង​ឆ្អឹង​ដែក ១ ខ្សែ ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ខាង​លើ​នេះ កន្លងមក​មាន​ការ​ទ្រុឌទ្រោម​ជង្ហុក​សំបុក​មាន់ ពិបាក​ធ្វើ​ដំណើរ និង​ប្រកប​របរ​ប្រចាំថ្ងៃ តែ​ពេលនេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ប្រែក្លាយ​ផ្លូវ​នេះ និង​ស្ថាបនា​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ការ​ស្ថាបនា​ប្រែក្លាយ​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ខាង​លើ​មាន​ប្រវែង ៣ ១០០ ម៉ែត្រ និង​ទទឹង ៨ ម៉ែត្រ ដោយ​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​បឹង ដល់​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ អាជ្ញាធរ​បញ្ជាក់​ថា គម្រោង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ បាន​អំពាវនាវ​ដល់​សាធារណជន​ដែល​មាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ខាង​លើ​នេះ សូម​វាង​ផ្លូវ​ផ្សេង​ជា​បណ្ដោះអាសន្ន​សិន។ អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​យោគយល់ និង​អធ្យាស្រ័យ​បំផុត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កើតហ្វេសប៊ុកក្លែងក្លាយឆបោកនារីច្រើននាក់អស់លុយរាប់សែនដុល្លារ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ អនុញ្ញាតឲ្យជនបរទេស ចូលធ្វើជាទាហានរុស្ស៊ី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាចិនជាតួ BL លួចសម្រក់ទឹកភ្នែក បន្ទាប់ពីត្រូវគេជេរប្រមាថលើយន្តហោះ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ចុះ MOU ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ២៧ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូល ស្ថាបនាផ្លូវបេតុងប្រវែង ជាង ៣ ពាន់ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់កន្ទោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

Sokha Hotels

ព័ត៌មានពេញនិយម