កីឡា
បើកទំព័រសករាជថ្មី កីឡាករថ្នាលជាច្រើនរូប នឹងប៉ះគ្នាក្នុងវគ្គជម្រុះដណ្តើមខ្សែក្រវ៉ាត់ ពីព្រឹត្តិការណ៍ វី-អាកទីវ អារាមគុនខ្មែរ
សប្តាហ៍នេះ! កីឡាករថ្នាលគុនខ្មែរ វី-អាកទីវ បានត្រៀមខ្លួនរួចរាល់ហើយ ចញ្ចិមចិត្តសង្កត់ធ្មេញ ខ្លាំងប៉ះខ្លាំង កក្រើកសង្វៀន វី-អាកទីវ អារាមគុនខ្មែរ លើកនេះ ថ្នាលគុនខ្មែរ ប្រភេទ ២៥គីឡូក្រាម និង៤៨គីឡូក្រាម និងប៉ះគ្នាក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វី-អាកទីវ អារាមគុនខ្មែរ គឺថាពេញចិត្តតែម្តង សម្រាប់អ្នកគាំទ្រនៅលើទឹកដីអច្ឆរិយៈ ស្ថិតនៅទីតាំងអារាម វត្តឈូកត្រសាលរស្មីមានជ័យ ខេត្តសៀមរាប។

កម្មវិធីប្រកួត
កីឡាករថ្នាល វី-អាកទីវ ទាំង១៨នាក់ បានត្រៀមខ្លួន ត្រៀមកាយ រួចរាល់ហើយ នឹងមិនធ្វើឱ្យអ្នកគាំទ្រទស្សនាហើយខកចិត្តនោះឡើយ ហើយកីឡាករថ្នាលនីមួយៗ ក៏ចង់ដឹងពីសមសភាពគូប្រកួតរបស់ខ្លួនផងដែរ។ ម្នាក់ៗសុទ្ធសឹងតែមានបទពិសោធ ប៉ុន្តែអ្នកគាំទ្រក៏មិនដឹងថាកីឡាករថ្នាលរូបណា ជាម្ចាស់ខ្សែក្រវ៉ាត់ វី-អាកទីវ អារាមគុនខ្មែរ ដូចគ្នា យើងមានតែរង់ចាំទស្សនាការប្រកួតនេះទាំងអស់គ្នា។

កម្មវិធីប្រកួត
ចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រដល់ថ្នាលគុនខ្មែរ ជួបគ្នាថ្ងៃទី៨-០៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ៦ល្ងាចតទៅ នៅបរិវេណ វត្តឈូកត្រសាលរស្មីមានជ័យ ភូមិបុស្ស ឃុំខ្នាពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប ផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ Krud Kun Khmer, KSF Kun Khmer Super Fight. គាំទ្រថ្នាលគុនខ្មែរ គាំទ្រ វី-អាកទីវ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


