Connect with us

ព័ត៌មានជាតិ

ពលករខ្មែរដែលបម្រើការងារនៅថៃ ចែករំលែកបទពិសោធថៅកែថៃរើសអើង ក្រោយមានជម្លោះព្រំដែន

បានផុស

នៅ

ជនជាតិដើមភាគតិចគ្រឹងឈ្មោះ ពេង កាហេង ជាស្ត្រីមេម៉ាយ រស់នៅភូមិទៀមលើ ឃុំ កាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានចែករំលែកពីបទពិសោធដែលធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ជាទំនៀមទម្លាប់ ជនជាតិដើមភាគតិចក្នុងតំបន់របស់គាត់ កម្រងនឹងចាកចេញពីភូមិទៅធ្វើការនៅកន្លែងផ្សេង ឬក្រៅប្រទេសណាស់ ប៉ុន្តែដោយសារជីវភាពបានបង្ខំឱ្យគាត់ទៅប្រទេសថៃស្វែងរកការងារសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤  អ្នកស្រី កាហេង បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ហើយធ្វើដំណើរទៅខេត្តឈុនបុរី ប្រទេសថៃ  តាមច្រកអន្តរជាតិដូង នាខេត្តបាត់ដំបង ដើម្បីទទួលបានឱកាសការងារ។ មុននឹងចូលធ្វើការនៅប្រទេសជាតិខាងនេះ ដែលជាថៅកែថៃ បានតម្រូវឱ្យបំពេញឯកសារជាច្រើ និង ភ្ជាប់ទៅជាមួយសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងកូវីដ ១៩ ។

នៅប្រទេសថៃ នាងទទួលបានការងារធ្វើនៅក្នុងរោងចក្រដំឡើងកាមេរ៉ា ដោយទទួលបានប្រាក់ខែបើគិតជាថ្ងៃចន្លោះពី ៣០០ ទៅ ៤០០ បាតក្នុងមួយថ្ងៃ ហើយបូករួមទាំងប្រាក់បន្ថែមម៉ោងបន្ថែមអាចទទួលបានលើសនេះ។ ស្រ្តីរូបនេះ បានថ្លែងប្រាប់ថា ទោះបីជាប្រាក់ចំណូលរបស់នាងមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែនាងបានកោតសរសើរចំពោះបរិយាកាសការងារដ៏ល្អនៅទីនោះ ហើយរោងចក្របានផ្តល់ឱ្យកន្លែងស្នាក់នៅ អាហារ និងការថែទាំសុខភាពប្រចាំឆ្នាំ។ ស្រ្តីជនជាតិ ពេង កាហេង ក៏បានផ្ញើមួយចំណែកតូចនៃប្រាក់ខែរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។

ទោះជាយ៉ាងណាក៏ដោយ ការងារដែលកំពុងធ្វើនោះត្រូវរងផលប៉ះពាល់ដោយសារភាពតានតឹងផ្នែកនយោបាយនៅតាមព្រំដែនរវាងកម្ពុជា និងថៃ  ដែលនាំឱ្យមានការរើសអើងពីនិយោជក និងអ្នកគ្រប់គ្រងថៃមួយចំនួនចំពោះរូបគាត់។ ពេង កាហេង រំលឹកថា ពេលមកដល់ដំបូង នាងមិនមានបទពិសោធក្នុងការដំឡើងកាមេរ៉ាទេ គ្រានេះមានអ្នកជួយបង្ហាត់បង្រៀន និងប្រើពាក្យសមរម្យដល់រូបគាត់។ ប៉ុន្តែក្រោយស្ថានការណ៍ព្រំដែនតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ថៅកែជនជាតិថៃតែងស្តីបន្ទោស និងមើលងាយ ទើបនាងសម្រេចចិត្តត្រឡប់កម្ពុជាវិញ។

ជាមួយគ្នានេះ អ្នកស្រី កាហេង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់សម្រួលសម្រួលផ្តល់អាហារ និងមានឡានក្រុងចាំទទួល ដើម្បីដឹកទៅស្រុកកំណើត។ ស្រ្តីជនជាតិភាគតិច បានចែករំលែកថា តាមពិតគាត់មិនចង់ធ្វើការនៅប្រទេសថៃ ប៉ុន្តែដោយសារអត់មានជម្រើស។ បើតាមអ្នកស្រី បើសិនជានៅកម្ពុជាទទួលបានប្រាក់ខែសមរម្យ​ និងផ្តល់​អត្ថប្រយោជន៍​ល្អនោះ គាត់សុខចិត្តធ្វើការនៅក្នុងប្រទេសវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម