សន្តិសុខសង្គម
សមត្ថកិច្ចរាជធានីបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់មនុស្ស ៧៣ នាក់ ក្នុងរយៈពេល ១ ខែកន្លះ ចុងឆមាសទី ១
រយៈពេល ១ ខែកន្លះ ចុងឆមាសទី ១ ឆ្នាំ ២០២៥ នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេងទំនើងកាន់កាប់អាវុធជាច្រើនករណី ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧៣ នាក់។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ១ ខែកន្លះ នៅចុងឆមាសទី ១ ឆ្នាំ ២០២៥ នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេងទំនើងកាន់កាប់អាវុធជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៧៣ នាក់។

លោកឧត្ដមសេនីយ៍ឯកស្នងការ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៧៣ នាក់ ក្នុងនោះ មានស្រី ៨ នាក់។ ចំណោមជនសង្ស័យទាំង ៧៣ នាក់ មាន ៣០ នាក់ (ស្រី ៣ នាក់) ត្រូវបានបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក នៅសល់ ៤៣ នាក់ទៀត (ស្រី ៥ នាក់) ត្រូវបានបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទា ដើម្បីកាត់ផ្ដាច់សារធាតុញៀន។

ករណីបង្ក្រាបគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀនសរុបចំនួន ៧៨ កញ្ចប់តូច-ធំ , ដាវដែក , កាំបិតដែក , ពូថៅ ៦៥ ដើម , កាំភ្លើងកែច្នៃ ៣ ដើម , ឧបករណ៍កាច់.ក ម៉ូតូមួយចំនួន , គ្រាប់អាវុធខ្លី ៧៥ គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផ្សេងទៀតផងដែរ។




លោកឧត្ដមសេនីយ៍ឯក បញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីមូលដ្ឋាន ដើម្បីសង្គមជាតិ និងជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់។

សូមបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៧ នេះ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាកិច្ចការងារអាទិភាពចម្បងទី ៤ ចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ ៖ សុភា





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


