Connect with us

ព័ត៌មានជាតិ

ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ

បានផុស

នៅ

ចម្ការកាហ្វេមួយកន្លែងដែលមានចម្ងាយ១០គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ពីមហាជន ដែលមានឈ្មោះថា ភីដាកាហ្វេហ្វាម(PIDA COFFEE FARM) ហើយអ្វីទាក់ទាញខ្លាំងនោះ គឺអ្នកនិយមទទួលទានកាហ្វេ ថែមទាំងមានគ្រាប់កាហ្វេ ដែលមានសុទ្ធសឹងតែពូជកាហ្វេមានគុណភាពល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន លាងហុី អាយុ៥៥ឆ្នាំ ជាអ្នកបច្ចេកទេសគ្រប់គ្រងនៅក្នុងចម្ការកាហ្វេ នៅភោជនីយដ្ឋាន ភីដាកាហ្វេហ្វាម ដែលមានទីតាំងស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា គាត់មានអាជីពបទពិសោធដាំកាហ្វេនេះអស់រយៈពេលជិត៤ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នការដាំដុះដំណាំកាហ្វេនៅក្នុងចម្ការ មានពូជចំនួនពីប្រភេទ ទីមួយពូជឈ្មោះ Arabica ដែលដំបូងឡើយពូជនេះបាននាំយកមកពីប្រទេសឡាវ។ ចំណែកទីពីរមានឈ្មោះ Robusta ដែលនាំមកពីប្រទេសវៀតណាម។

លោកបន្ថែមថា ចម្ការកាហ្វេសព្វថ្ងៃដាំដុះសរុបផ្ទៃដីចំនួន២០ហិកតា ដែលដំបូងឡើយការដាំដុះប្រភេទពូជការហ្វេ Arabica ត្រឹម១៥ ហិកតាប៉ុណ្ណោះ តែនៅក្នុងឆ្នាំនេះគាត់បានពង្រីកទៅលើពូជ Robusta ចំនួន៥ហិកតាបន្ថែមទៀត។
ក្នុងន័យនេះ ព្រោះតម្រូវការគ្រាប់កាហ្វេសម្រាប់ផ្គត់ផ្គង់ទាំងសាខាក្នុងខេត្តមណ្ឌលគិរី និងសាខានៅឯរាជធានីភ្នំពេញចំនួន៤ទីតាំងទៀត។ ហើយបច្ចុប្បន្នមានការគាំទ្រខ្លាំងពីអតិថិជន ព្រោះរសជាតិកាហ្វេArabica មានរសជាតិឈ្ងុយឆ្ងាញ់ ទោះទទួលទាន់ច្រើនបន្តិចក៏មិនធ្វើទុក្ខទៅដល់សុខភាពនោះដែរ។

បន្ថែមពីនេះទៀតនោះ មូលហេតុដែលអតិថិជនមានការចាប់អារម្មណ៍ទៅលើពូជកាហ្វេមួយប្រភេទនេះ ព្រោះមិនសូវមានតំបន់ខេត្តក្នុងស្រុកណាដែលអាចដាំពូជមួយប្រភេទនេះបាន នឹងអាចផ្គត់ផ្គង់ទីផ្សារបានច្រើននៅឡើយទេ ដោយ​សារ​តែវាទាមទារអាកាសធាតុគ្រប់គ្រាន់ ជាពិសេសដីដែលមានជីវជាតិត្រជាក់ ហើយអ្វីដែលសំខាន់នោះគឺកម្ពស់នីវ៉ូទឹកសមុទ្រចាប់ពី៧០០ម៉ែត្រ ទៅ១០០០ម៉ែត្រទើបអាចដាំពូជ Arabicaមួយប្រភេទនេះបាន ហើយនៅក្នុងខេត្តមណ្ឌលគិរី កម្ពស់នីវ៉ូជាក់ស្តែងគឺ៧១៩ម៉ែត្រ។

ទន្ទឹមនឹងនោះ សម្រាប់ពូជ Arabica នេះសមស្របបំផុតសម្រាប់ទឹកដីក្នុងខេត្តមណ្ឌលគិរីដែល មានរយៈកម្ពស់ខ្ពស់ ដែលអាចដាំពូជមួយប្រភេទនេះបានទាំងភាពលូតលាស់ និងគ្រាប់កាហ្វេមានគុណភាពខ្ពស់ល្អ និងទទួលបានទិន្នផលក្នុងមួយហិកតារចន្លោះពី៦ទៅ៧ទៅតោនស្រស់។

លោកបានគូសបញ្ជាក់ថា នៅពេលកន្លងទៅក៏ធ្លាប់មានក្រុមអ្នកបច្ចេកទេសបានត្រួតពិនិត្យគ្រាប់កាហ្វេនេះដល់ចម្ការផងដែរ ដែលក្រុមអ្នកបច្ចេកទេសត្រួតពិនិត្យ បានប្រាប់ពីលទ្ធផលថា គ្រាប់កាហ្វេ Arabica នេះ គ្រប់គ្រាន់ស្តង់ដារសម្រាប់ការនាំចេញទៅក្រៅប្រទេសបាន។ ប៉ុន្តែដោយសារ ការដាំដុះនៅក្នុងចម្ការ រីដាកាហ្វេហ្វាមនៅមានកម្រិត ហើយទិន្នផលដែលទទួលបាន គ្រាន់តែសម្រាប់ផ្គត់ផ្គង់ ក្នុងភោជនីយដ្ឋានក៏ដូចជានៅឯរាជធានីភ្នំពេញតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា នៅពេលខាងមុខលោកគ្រោងនឹងពង្រីកផ្ទៃដីដាំកាហ្វេបន្ថែមទៀត ហើយក្នុងនាមគាត់មានបទពិសោធច្រើនឆ្នាំ ក៏ធ្លាប់ឆ្លងកាត់សិក្សានៅក្រៅប្រទេស រួមមានប្រទេសឡាវ និងប្រទេសវៀតណាម និងបាននាំពូជចំនួន៥ប្រភេទបន្ថែមទៀតជាអម្បូពូជ Robustaរួមមាន ១ X.Lin ទី២ កាយ៉ៃ ទី៣ TR9 ទី៤ TR4 និងទី៥ ប្រភេទពូជMit ។ពូជទាំងអស់នេះសុទ្ធសឹងតែនាំចូលពូជថ្មីមកបណ្តុះបន្ថែមទៀត និងត្រៀមដាំទៅលើផ្ទៃដីដែលបានគ្រោងទុកផងដែរ។

បើតាមបទពិសោធ និងការដាក់ដាំដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនេះកន្លងមក ក្នុងនាមលោកជាកសិករ និងមានបច្ចេកទេសមួយរូប សូមលើកទឹកចិត្ត និងជំរុញទៅដល់ប្រជាពលរដ្ឋ កសិករក្នុងខេត្តមណ្ឌលគិរី និងនៅតំបន់ខេត្តដ៏ទៃ ដែលមានបំណងចង់ដាំដំណាំកាហ្វេនេះលោកអាចចែករំលែក និងបង្ហាត់បង្រៀនបាន។ ព្រោះបច្ចុប្បន្នដំណាំកាហ្វេមិនលំបាករកទីផ្សារនោះទេ តម្លៃក៏កើនឡើងជាបន្តបន្ទាប់ លើសពីនេះការដាំដុះដំណាំកាហ្វេនេះ ក៏ឆាប់ទទួលបានទិន្នផលផងដែរ ដោយប្រើរយៈពេលថែទាំត្រឹមតែពីរឆ្នាំប៉ុណ្ណោះកសិករនឹងទទួលបានផល ក៏ដូចជាអាចលក់ចេញលើទីផ្សាបានហើយ។ លោករំពឹងថា ក្រោយកសិករនាំគ្នាដាំដុះដំការការហ្វេឲ្យបានច្រើនព្រមគ្នានោះ ព្រោះនៅពេលថ្មីៗនេះ កសិករដាំការហ្វេក្នុងខេត្តមណ្ឌលគិរីមួយចំនួនបានចងក្រងគ្នាជាសមាគម នៅពេលដែលយើងទទួលបានទិន្នផលច្រើនព្រមគ្នា ពេលនោះយើងអាចនាំចេញលក់ទៅលើទីផ្សារ ទាំងក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស នឹងអាចលើកស្ទួយសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀតផងដែរ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ផងដែរថា
ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី អនុវត្តបានចំនួន ៥២៩ ហិកតាក្នុងឆ្នាំ(២០២៤)។ លោកបានបញ្ជាក់ថា កសិករទូទាំងខេត្តភាគច្រើនដាំដំណាំការហ្វេ ជាប្រភេទពូជ រ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5, TRS1(ពូជថ្មីចុងក្រោយ )៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ចំនួន ៣ ចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ស្រ្តីថៃ ជួញដូរកញ្ឆាជាង ៤០គីឡូក្រាមចូលតៃវ៉ាន់ ត្រូវប៉ូលិសក្របួចជាប់ 

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចារកម្ម​អ៊ុយក្រែន ប្រាប់​ថា សព្វាវុធ​ដែល​រុស្ស៊ី​ប្រើ​ធ្វើ​សង្គ្រាម​៤០%​មាន​ប្រភព​ចេញ​ពី​កូរ៉េខាងជើង

សេដ្ឋកិច្ច៤២ នាទីutes មុន

រោងចក្រកែច្នៃស្វាយចន្ទីធំមួយ នឹងលេចរូបរាងឡើងនៅជាយរាជធានីភ្នំពេញនាដំណាច់ឆ្នាំនេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

បេះតែបន្លែដាំ​​តាម​របងផ្ទះលក់ ​ស្រ្តី​ចំណាស់ៗ ៣ នាក់​រកចំណូល​​មួយ​ថ្ងៃ​​មិនក្រោម ៤ មុឺនរៀល ដោយមិនប្រើដើមទុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

សន្តិសុខសង្គម២០ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

បើទៅ Walk Street ដាក់កន្ទេលទៅផង​ ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»

Sokha Hotels

ព័ត៌មានពេញនិយម