Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក នឹងរៀបចំការប្រកួតបាល់ទាត់នៅថ្ងៃទី១៩ ខែកក្កដា ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខកំពុងឈរជើងយ៉ាងអង់អាចក្លាហានពីការឈ្លានរបស់កងទ័ពថៃ ដែលការប្រកួតនេះ នឹងបើកឱ្យទស្សនិកជនចូលទស្សនាដោយសេរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក គួច វែងស៊្រុន តំណាងក្រុមបាល់ទាត់ស.ស.យ.ក All Star ឱ្យដឹងថា មូលហេតុដែលនាំឈានដល់ការរៀបចំការប្រកួតបាល់ទាត់នេះឡើង គឺ បន្ទាប់មើលឃើញពីទឹកចិត្ត និងស្មារតីស្នេហាជាតិ និងជាតិនិយមរបស់ពលរដ្ឋខ្មែរ ក្រោយថៃបាញ់សម្លាប់ទាហាន និងគំរាមកំហែងកម្ពុជាបន្តបន្ទាប់, ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមកីឡាករបាត់ទាត់ ចំនួន៨ ក្រុម ក៏បានផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ។

លោក គួច វែងស្រុង ឱ្យដឹងទៀតថា កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ រៀបចំឡើងដើម្បី បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយ ដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ ។

លោក បន្ថែមថា កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួនដើម្បីជួយជំរុញ ឱ្យមានការកៀរគមូលនិធិឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះ កម្មវិធីប្រកួតនេះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេល ប្រកួតកីឡាបាល់ទាត់នេះ ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ២ម៉ឺនរៀល ។រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយ ក្នុងការរៀបចំកម្មវិធីនេះឡើយ ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារ នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយក្រុមការងារនឹងរៀបចំដើម្បីយកទៅ ប្រគល់ជូន ដល់វីរកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ ។

សម្រាប់សមាសភាពក្រុមបាល់បាត់ទាល់ទាំង៨ក្រុម ដែលចូលរួមប្រកួតរួមមាន៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌  ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ទាត់តារាកម្ពុជា។

បើតាមលោក គួច វែងស៊ុន មុននឹងកម្មវិធីប្រកួតបាល់ទាត់ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ នៅល្ងាចថ្ងៃទី១២ ខែកក្កដា នេះ នឹងការប្រគុំតន្ត្រី ខ្នាតតូច ដែលមានការចូលរួមពីលោក ខេម នៅទីតាំងផ្លូវថ្មើរជើងចតុមុខ ដើម្បីបើកឱ្យពលរដ្ឋកម្ពុជាបរិច្ចាគថវិកាទៅតាមធនធាន។

សប្បុរសជនដែលមានបំណងចូលរួមជាមួយមូលនិធិ អាចចូលរួមតាមរយៈ  QR CODE ធនាគារចំនួន២  ឬចូលរួមជាថវិកាផ្ទាល់នៅផ្លូវថ្មើរជើងនាល្ងាចថ្ងៃទី១២ ខែកក្កដា និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឬចូលរួមទិញអាវយឺត១ ក្នុងតម្លៃ២ម៉ឺនរៀល ឬ ៥ដុល្លារ អាមេរិក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ សម្ភារការិយាល័យ សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា មិនមែនព័ត៌មានវិទ្យា និងគ្រឿងសង្ហារឹម និងអាវភ្លៀងមានសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២៥ ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋបាលរាជធានី ណែនាំឱ្យអង្គភាពពាក់ព័ន្ធ មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹក (ភក់បង្គន់)

កីឡា១០ នាទីutes មុន

សមត្ថភាព​មិន​ធម្មតា​ គ្រឿម សុវណ្ណឃីម​ ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ ហាន់ ពី​ ពេជ្រ​ សុឃីម​ ប៉ុន្តែ​មិន​សូវ​ល្បីឈ្មោះ​ដូច​គេ​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បច្ច័យ​វត្ត​ទាំង​អស់​នៅ​ថៃ មាន​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តែ​ខ្វះ​យន្តការ​ត្រួត​ពិនិត្យ

ព័ត៌មានជាតិ១៩ នាទីutes មុន

ឃាត់ជនជាតិចិន៩នាក់ក្នុងខេត្តស្ទឹងត្រែង ជាប់ពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម