ព័ត៌មានអន្ដរជាតិ
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
ជុំវិញករណីជនកំសាកដែលលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំ ពេលនេះកងទ័ពថៃបានចេញសេចក្តីប្រកាសថា ម្នាក់នោះគឺជាទេសចរប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសរបស់កងទ័ពថៃ អ្នកនាំពាក្យកងទ័ពជើងគោកថៃ Winthai Suvaree បញ្ជាក់ថា នាវេលាម៉ោងប្រហែល ១០:២០ នាទីព្រឹកថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ លោកបានទទួលរបាយការណ៍ពីកងកម្លាំងសុរិន្ទណារី អំពីករណីភ្ញៀវទេសចរជនជាតិថៃម្នាក់ បានវាយដំមន្ត្រីយោធាកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ។ ជនបង្កហេតុបានដាល់មន្ត្រីកម្ពុជា មុននឹងរត់គេចខ្លួនចេញពីតំបន់នោះ។ ក្រោយមក មន្ត្រីថៃបានតាមដាននិងឃាត់ខ្លួនជនបង្កហេតុបាន។

សេចក្តីប្រកាសនោះបន្តថា ជនបង្កហេតុមានឈ្មោះ Sommai Srisukranan ជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon។
ទោះបីជាមានការបកស្រាយបែបនេះក្តី ប៉ុន្តែតាមរយៈវីដេអូថតបាន គេឃើញយ៉ាងច្បាស់ថា ម្នាក់នោះគឺជាទាហានឈុតខ្មៅ ដ៏កំសាកដែលលួចវាយទាហានរបស់យើង។

ទង្វើដ៏ថោកទាបនេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីចរិតរបស់ថៃ និងបង្ហាញដល់ពិភពលោកថា ថៃតែងព្យាយាមបង្ករឿងនិងធ្វើទង្វើរំលោភបំពានមកលើកម្ពុជាជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យោធាថៃព្យាយាមបំភាន់ប្រជាជនខ្លួនឯង និងសាធារណៈជន ត្រង់ថា «ខ្លួនមិនបានបិទព្រំដែន»
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


