Connect with us

ជីវិតកម្សាន្ដ

ហ្វីយ៉ាតា សង្ឃឹមថា បើទោះមានគេលាបពណ៌ ខំមួលបង្កាច់ក្រោយខ្នង ក៏សុំត្រឹមពិភពលោកនេះឈរតែលើការពិត

បានផុស

នៅ

អ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានមើលឃើញថា បេក្ខភាពរូបស្រស់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បច្ចុប្បន្នកំពុងទទួលបានការគាំទ្រនិងលេចធ្លោនៅក្នុងការប្រកួតសម្រស់ Miss Universe Cambodia 2025 ។ទោះបីយ៉ាងណា ហ្វីយ៉ាតា បានបួងសួងដោយសង្ឃឹមថា ពិភពលោកនេះនឹងឈរទៅលើការពិត បើទោះមានអ្នកលាបពណ៌ និងខំមួលបង្កាច់ពីក្រោយខ្នងក៏ដោយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ ហ្វីយ៉ាតា គឺជាបេក្ខភាព MUC លេខរៀងទី 07 ពេលនេះបាននិងកំពុងឆក់បានបេះដូងអ្នកគាំទ្រជាច្រើ ន ថ្វីត្បិតនេះ ជាការចូលប្រឡូកក្នុងវិស័យបវរកញ្ញាលើកដំបូងរបស់អ្នកនាងក្តី។ អ្វីដែលចាប់អារម្មណ៍ថែមទៀត គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​ អ្នកនាង ថៃ នារីសុជាតា បានឈរនៅលំដាប់ទី១នៃការបោះឆ្នោតពីសំណាក់អ្នកគាំទ្រដើម្បីចូលទៅកាន់ Top 10 ដោយស្វ័យប្រវត្តិ។

ស្របពេលជាមួយគ្នានេះ ស្រាប់តែបេក្ខភាពបវរកញ្ញារូបនេះបានទម្លាយអារម្មណ៍ថា បើថានាងជោរក៏បាន តែនាងពិតជារំភើបណាស់ ហើយសង្ឃឹមថាខ្លួនអាចសម្រាចបំណងអ្នកគាំទ្រទាំងអស់គ្នា រួមទាំងជាក្ដីស្រមៃខ្លួនឯងផងចុះ ទោះមានអ្នកខំលាបពណ៌ខំមួលបង្កាច់ពីក្រោយខ្នងយ៉ាងណាក៏ដោយ។

ហ្វីយ៉ាតា ថា “សូមបួងសួងហើយសង្ឃឹមថា ពិភពលោកនេះនឹងឈរទៅលើការពិត ហើយមើលឃើញទេពកោសល្យពិតការតាំងចិត្ត ភាពព្យាយាម ការដែលមិនចុះចាញ់ និងភាពច្បាស់លាស់របស់ខ្ញុំផងចុះ ខ្ញុំពិតជាអរគុណអ្នករាល់គ្នាសម្រាប់ការ Vote មកលើរូបនាងខ្ញុំ”។

គួររម្លឹកដែរថា ហ្វីយ៉ាតា កន្លងមកធ្លាប់លើកឡើងថា វិស័យបវកញ្ញាវាថ្មីសម្រាប់នាង តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិតមិនមែនជារឿងថ្មីសម្រាប់ខ្លួនទេ ព្រោះនាងឈរនៅទីនេះបានគឺនាងសាងឡើងពីកំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ,បរាជ័យ, ជោគជ័យមិនថារឿងការងាររកសុី ឬការរស់នៅ។ នាងថា មេរៀនជាច្រើនទំព័រនោះ នាងជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា អ៊ីចឹងគ្មានអ្វីដែលនាងធ្វើមិនបានទេ និងសម្តែងការអរគុណចំពោះក្តីស្រលាញ់ដែលផ្ដល់មកនាងកន្លងមក៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម