Connect with us

កីឡា

ទីបំផុតមានក្លិបគុនខ្មែរដំបូងគេ នៅប្រ​ទេសចិន ដោយមានសិស្សហាត់ខ្ទង់រយនាក់

បានផុស

នៅ

ជាដំណើរ​អភិវឌ្ឍ​គុនខ្មែរ​យ៉ាង​ល្អ​ ដោយ​មានក្លិបប្រដាល់គុនខ្មែរមួយ និងជាក្លិបគុនខ្មែរដំបូងគេ បានលេចរូបរាងឡើងនៅក្នុងប្រទេសចិន ហើយមានសិស្សចូលហាត់ដល់ខ្ទង់ ១០០ នាក់ជាង។

ពិធីសម្ពោធក្លិបគុនខ្មែរនៅចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសហព័ន្ធប្រដាល់គុនខ្មែរ បានឱ្យដឹងថា កាលពីថ្ងៃ អង្គារ៍ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ លោក​ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់​ឲ្យ​ដំណើរការជាផ្លូវការ ក្លិប​ប្រដាល់គុនខ្មែរដំបូងគេនៅប្រទេសចិន ដែលមានកីឡាករជាង ១០០ នាក់។

ពិធីសម្ពោធក្លិបគុនខ្មែរនៅចិន

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមជាកត្តិយសពីសំណាក់ លោក ទុន ថុនា អគ្គ​កុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងក្វាងចូវ និងលោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ ព្រមទាំងលោកប្រធានសមាគមប្រដាល់គុនចិនប្រចាំទីក្រុងទុងគួន និងសហការីផងដែរ។

គួរបញ្ជាក់ថា ក្លិបប្រដាល់នេះមានទីតាំងស្ថិតនៅទីក្រុងទុងគួន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែកនៅថ្ងៃស្អែកទី ១៦ ខែកក្កដា នឹងបន្តសម្ពោធក្លិបគុនខ្មែរ ៤ ទៀតនៅទីក្រុងឈុងឆីង ប្រទេសចិន និងនៅថ្ងៃទី ១៧ ខែកក្កដា នឹងបន្តសម្ពោធក្លិបគុនខ្មែរចំនួន ២ ផ្សេងទៀតនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន ប្រទេសចិន៕

ពិធីសម្ពោធក្លិបគុនខ្មែរនៅចិន
ពិធីសម្ពោធក្លិបគុនខ្មែរនៅចិន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមគាស់បន្ទប់ទីចាត់ការសាលាបឋមសិក្សា សូរភី ៦នាក់ អនុវត្តនីតិវិធីច្បាប់

បច្ចេកវិទ្យា៥ ម៉ោង មុន

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ របួសមន្ត្រីប៉ូលិស៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម