Connect with us

ព័ត៌មានជាតិ

មន្ត្រីជាង៤០០នាក់ទៀតបានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងខែមិថុនា

បានផុស

នៅ

ពេញមួយខែមិថុនា ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦រូប ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះ ភាគច្រើនជាមន្ត្រីនៅតាមមូលដ្ឋាន ចាប់ពីថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សា។

បើតាមអ្នកនាំពាក្យក្រសួង នៅខែមុននេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បាននិងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវការរៀនសូត្រតាមប្រព័ន្ធអនឡាញ(E-Learning) សម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាក្រុង ស្រុក និងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រតិបត្តិការការងារ(NASLA-MIS)។

លោក​ បន្ថែមថា ការរៀបចំកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សារយៈពេលខ្លីសម្រាប់សាធារណជន និងកម្មវិធីសិក្សារយៈពេលវែង ក៏មានវឌ្ឍនភាពដែរ ដោយគិតដល់ខែមិថុនាសម្រេចបានពី៧០% ទៅ៨០% ខណៈកម្មវិធីសិក្សាពិសេសសមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបាន១៥%។

សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។នេះបើតាម អនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម