Connect with us

កីឡា

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋម​សិលា ដើម្បី​កសាង​កីឡដ្ឋាន​ថ្មី

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​​ថ្វាយ​​ហោម​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ដី​បញ្ចុះ​បឋម​សិលា ​ដើម្បី​កសាង​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ជា​ថ្មី ក្រោម​វត្តមាន​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ត្រូវ​បាន​កសាង​ជា​លើក​ដំបូង​កាល​ពី ឆ្នាំ ២០១៥ ដោយ​អាច​ផ្ទុក​​អ្នក​ទស្សនា​​បាន​ប្រមាណ ២០០០​នាក់​ ​ប៉ុន្តែ​​នៅ​ឆ្នាំ ២០២៣ កីឡដ្ឋាន​ត្រូវ​បាន​ពង្រីក​បន្ថែម​ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​ប្រមាណ ៤០០០​នាក់។

ទោះ​បី​ជា​យ៉ាង​ណា កីឡដ្ឋាន​នៅ​មិន​ទាន់​ស្រប​តាម​កម្រិត​ស្តង់ដា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ឡើយ ខណៈ​ក្លិប​​មាន​ភារកិច្ច​​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែល​ទាម​ទារ​ឲ្យ​មាន​កីឡដ្ឋាន​ស្តង់ដា​​​អាស៊ី​ទើប​អាចធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​អន្តរជាតិ​​បាន។ ប្រការ​នេះ​ហើយ​ទើប​ថ្នាក់​ដឹក​នាំ​​ក្លិប​បាន​ចាប់​ផ្តើម​កសាង​ជា​ថ្មី​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​ស្តង់ដាអន្តរជាតិ និង​អ្នក​គាំទ្រ​ដែល​​បាន​កើន​ឡើ​ង​ជា​លំដាប់។

សូម​បញ្ជាក់​ថា កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​សម្រាប់​ពីរ​រដូវ​កាល​ចុង​ក្រោយ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម