Connect with us

កីឡា

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បង្ហាញ​អារម្មណ៍​អស់​កម្លាំង​កាយ​ចិត្ត​ បន្ទាប់​ពី​ការ​ប្រកួត​​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មិន​បាន​ល្អ​ក្នុង​ពាន​រង្វាន់ SEA V. League ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​សរសេរ​ថា ៖«​ខ្ញុំ​ពិត​ជា​ហត់​ពេក​ហើយ​ អស់​កម្លាំង​ហើយ​ ចង់​ទុក​ពេល​វេលា​ដែល​នៅ​សេស​សល់​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​មើល​ថែ​គ្រួសារ​វិញ​ម្តង»។

ការ​លើក​ឡើង​របស់​លោក អាំង សិរីពិសិដ្ឋ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​បាល់ទះ​ជម្រើស​​ជាតិ​កម្ពុជា បាន​ចាញ់ ៧​ ប្រកួត​ជាប់​គ្នា​ក្នុង​ពាន SEA V. League គឺចាញ់​ ហ្វីលីពីន ២​ លើក ចាញ់ វៀតណាម ២លើក ចាញ់ ថៃ ២ លើក​ និង ឥណ្ឌូណេស៊ី ១​លើក​ ក្នុង​រយៈ​ពេល​មិន​ដល់​ ពីរ​សប្តាហ៍​ផង។

មែន​ទែន ក្រុម​បាល់ទះ​ជម្រើស​ជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោកឧបនាយក​រដ្ឋ​មន្ត្រី ស សុខា ជា​ប្រធាន និង​លោក អាំង សិរីពិសិដ្ឋ ជា​អនុប្រធាន និង​​ជា​អគ្គលេខាធិការ​បាន​ធ្វើ​​ឲ្យ​ពិភព​ខាង​ក្រៅ​ស្គាល់​បាល់ទះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ក្រុម​កម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់ និង សំរិទ្ធ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១, ២០២៣ និង​បាន​ឈ្នះ​ជើង​ឯក SEA V. League Challenge ឆ្នាំ ២០២៤ ព្រម​ទាំង​បាន​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី Asian Games កាល​ពី​ចុង​ឆ្នាំ ២០២៣ ហើយ​ចុង​ក្រោយ​បាន​ចូល​រួម​ប្រកួត​ SEA V. League។ ជា​មួយ​គ្នា សហព័ន្ធ​បាន​រៀបចំ​កម្មវិធី​ប្រកួត​ជា​ច្រើន​ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន។

កាតព្វកិច្ច​ការ​របស់​ក្រុម​កីឡាករ ក្រុម​ការងារ​គ្រូ​បង្វឹក និង​ថ្នាក់​ដឹក​នាំ​ដែល​មាន​អគ្គលេខាធិការ​គឺ​ជា​អ្នក​អនុវត្ត​ផ្ទាល់​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ច្រើន​ថ្ងៃ​ដើម្បី​ដឹក​នាំទាំង​ការ​ហ្វឹកហាត់ និង​ប្រកួត ដូច្នេះ​នៅ​ពេល​ទទួល​បាន​លទ្ធផល នឹង​ទទួល​បាន​ភាព​សប្បាយ​រីក កោត​សរសើរ ប៉ុន្តែ​នៅ​ពេល​ទទួល​បាន​លទ្ធផល​មិន​ល្អ​ក៏​ទទួល​បាន​ការរិះ​គន់​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម