កីឡា
លោក អាំង សិរីពិសិដ្ឋ បកស្រាយរឿងអ្នកគាំទ្រមួយចំនួនឃើញកីឡាករខ្លះមានសមត្ថភាពតែអត់ជាប់ជម្រើសជាតិ
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះលោក អាំង សិរីពិសិដ្ឋ ថាអ្នកគាំទ្រមួយចំនួនតែងតែឆ្ងល់ថាមានកីឡាករខ្លះមានសមត្ថភាពល្អៗ និងលេចធ្លោខ្លាំងពេលលេងពានរង្វាន់ផ្សេងៗ ប៉ុន្តែបែរជាមិនជាប់ជម្រើសជាតិនោះដោយសារតែវិន័យចំពោះការរស់នៅក្នុងជំរុំហ្វឹកហាត់។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះបានឲ្យដឹងថា ស្រាយចម្ងល់សាធារណៈ និងអ្នកគាំទ្រដែលតែងតែឆ្ងល់ថាកីឡាករមួយចំនួនមានសមត្ថភាពល្អ លេចធ្លោ ប៉ុន្តែបែរជាមិនជាប់ជម្រើសជាតិនាពេលកន្លងមកនោះគឺដោយសារបញ្ហាវិន័យតឹងរឹង និងសាមីកីឡាករខ្លួនឯងមិនហ៊ានចូលមក។

រូបភាពតំណាង
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ក្នុងក្រុមជម្រើសជាតិនេះគឺបើកជំហរចំពោះការធ្វើតេស្តចូលរួមគ្រប់កីឡាករទាំងអស់ដែលខ្លួនគិតថាមានសមត្ថភាពល្អគ្រប់គ្រាន់។ ប៉ុន្តែក្នុងក្រុមជម្រើសជាតិនេះគឺមានច្បាប់ទម្លាប់ វិន័យតឹងរឹងបំផុតដូចជាក្នុងមួយសប្ដាហ៍ហ្វឹកហាត់រយៈពេល ៥ថ្ងៃកន្លះ និងអាចទៅលេងក្រុមគ្រួសារមួយថ្ងៃបន្ទាប់មកចូលក្នុងជំរុំហ្វឹកហាត់វិញ។ នៅសល់ពេលត្រឹម ២ខែមុនការប្រកួតមកដល់កីឡាករមិនអនុញ្ញាតឲ្យទៅលេងក្រុមគ្រួសារទៀតទេ។ អំឡុងកន្លះខែមុនការប្រកួតតែម្ដងកីឡាករប្រើប្រាស់ទូរសព្ទត្រឹម ៧យប់ប៉ុណ្ណោះគឺត្រូវដកចេញ និងសម្រាកហើយ។ ចុងក្រោយដល់ថ្ងៃចេញទៅប្រកួតតែម្ដងកីឡាករមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរសព្ទដៃនោះទេ។ ហេតុនេះហើយបានជាកីឡាករមួយចំនួនដែលមិនសូវមានវិន័យ និងធ្លាប់ដើរសេរីគឺមិនចង់ចូលក្នុងក្រុមជម្រើសជាតិ ឬមិនមកតេស្តសមត្ថភាពពេលជ្រើសរើសនោះឡើយ។
ចំណុចប៉ុន្មានខាងលើនេះជាហេតុផលមួយដែលសាធារណៈជនអាចមិនដឹង និងតែងតែឆ្ងល់អ្នកមួយចំនួនលេងល្អនៅខាងក្រៅ ឬលេចធ្លោនៅតាមពានរង្វាន់ផ្សេងៗតែមិនជាប់ជាកីឡាករជម្រើសជាតិចេញប្រកួតតំណាងកម្ពុជានាពេលកន្លងមក។

ក្រុមជម្រើសជាតិអំឡុងឆ្នាំ២០២៣ ឈ្នះមេដាយប្រាក់
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាគឺបានប្រមូលផ្ដុំកីឡាករឲ្យហ្វឹកហាត់ជុំគ្នា និងមានច្បាប់ទម្លាប់តឹងរឹងតាំងពីឆ្នាំ២០១៦ -២០១៧ មកម្ល៉េះ។ សហព័ន្ធមួយនេះចាត់ទុកជាសហព័ន្ធដែលមានការប្រមូលផ្ដុំមុនៗគេម្ល៉េះ។ ក្រុមជម្រើសជាតិនេះមានការយកចិត្តទុកដាក់ខ្ពស់ និងទំនុកបម្រុងខ្លាំងពីលោក ស សុខា ជាយូរឆ្នាំ និងបានទម្រង់ទិសដាក់គោលដៅច្បាស់លាស់ឆ្ពោះមកកាន់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ អំឡុងកម្ពុជាជាម្ចាស់ផ្ទះកាលឆ្នាំ២០២៣។ ស្របពេលការខំប្រឹងប្រែងកន្លងមក និងមានផែនការច្បាស់លាស់កីឡាបាល់ទះនេះមានភាពល្បីល្បាញជាខ្លាំងបន្ទាប់ពីមានកីឡាករល្អៗមានទាំងកាយសម្បទាស្ដង់ដារ និងបច្ចេកទេសលេងរហូតឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម វៀតណាម ឆ្នាំ២០២២ និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងជាកីឡាកំពុងមានប្រជាប្រិយភាពខ្លាំងបំផុងនាពេលបច្ចុប្បន្ននេះ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


