KPT+
Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ
មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បានចេញមកបញ្ជាក់ថា មានអាជីពតែមួយគត់ដែល AI មិនអាចជំនួសបាន បើទោះជា១០០ឆ្នាំទៀតកន្លងផុតទៅក៏ដោយ។ ប៉ុន្តែនាយកប្រតិបត្តិ NVIDIA លោក Jensen Huang និយាយថា យុគសម័យនៃអ្នកសរសេរកម្មវិធីបានចប់ហើយ ។

លោក Bill Gates ដែលជាមហាសេដ្ឋីបង្កើតក្រុមហ៊ុន Microsoft បានផ្តល់បទសម្ភាសន៍ដល់ France Inter ដោយសង្កត់ធ្ងន់ថា តួនាទីរបស់មនុស្សក្នុងការសរសេរកម្មវិធីនឹងមិនរលាយបាត់ឡើយ។ ដោយសារតែការងារនេះមានធាតុសំខាន់ៗដែល AI មិនអាចយកតម្រាប់តាមនោះមានដូចជា៖
ការដោះស្រាយបញ្ហាស្មុគ្រស្មាញ ភាពច្នៃប្រឌិត និងការវិនិច្ឆ័យដែលចម្រាញ់នៅក្នុងដំណើរការនៃការកែកំហុស ឬកែតម្រូវក្បួនដោះស្រាយ។ សូម្បីតែក្នុងរយៈពេល ១០០ ឆ្នាំក៏ដោយ ខ្ញុំនៅតែជឿថា ការសរសេរកម្មវិធីនឹងនៅតែត្រូវការការបញ្ចូលរបស់មនុស្ស ១០០ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលមហាសេដ្ឋីវ័យ៦៩ឆ្នាំបញ្ចេញទស្សនៈបែបនេះ។ ពីមុន Bill Gates ក៏ធ្លាប់បាននិយាយដែរថា មិនថាឧស្សាហកម្ម AI ជឿនលឿនប៉ុណ្ណានោះទេ វាគ្រាន់តែជា ជំនួយការដ៏មានថាមពលតែប៉ុណ្ណោះ ព្រោះវានៅតែពិបាកសម្រាប់ AI ក្នុងការជំនួសមនុស្សទាំងស្រុងក្នុងកិច្ចការស្មុគស្មាញខ្លាំង ដូចជាជីវវិទ្យា និងថាមពល។ ប៉ុន្តែមិនមែនអ្នកដឹកនាំបច្ចេកវិទ្យាទាំងអស់ យល់ស្របជាមួយ Bill Gates នោះទេ។
នាយកប្រតិបត្តិ NVIDIA លោក Jensen Huang ធ្លាប់បានបង្កភាពច្របូកច្របល់ នៅពេលដែលគាត់បានព្រមានក្មេងជំនាន់ក្រោយថា អ្នកមិនគួរជ្រើសរើសអាជីពជាអ្នកសរសេរកម្មវិធីទៀតទេ។ ដោយសារតែយើងជឿជាក់ថា AI នឹងអាចជំនួសការងារទាំងអស់ក្នុងពេលឆាប់ៗនេះ។ លោកក៏បានស្នើឲ្យពួកគេសិក្សាផ្នែកកសិកម្ម ផលិតកម្ម ឬជីវវិទ្យាជំនួសវិញ។
ទន្ទឹមនឹងនេះដែរ ការផ្លាស់ប្តូរនៅក្នុងទីផ្សារការងារកាន់តែច្បាស់ឡើង ដោយនាយកប្រតិបត្តិ Salesforce លោក Marc Benioff បានសារភាពថាក្រុមហ៊ុនកំពុងជជែកគ្នាថាតើត្រូវជួលវិស្វករផ្នែកទន់បន្ថែមទៀតនៅឆ្នាំ ២០២៥ ដោយហេតុថា ការងារភាគច្រើនកំពុងត្រូវបានធ្វើដោយ AI ។
នាយកប្រតិបត្តិ Anthropic លោក Dario Amodei ក៏បានព្រមានថា AI អាចលុបចោលការងារការិយាល័យកម្រិតទាបពាក់កណ្តាល ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីភាពអត់ការងារធ្វើនាពេលអនាគត។
សរុបមក AI បានផ្លាស់ប្តូរបរិយាកាសការងារយ៉ាងខ្លាំង។ តាមរយៈការទទួលយកការងារដដែលៗជំនួសឱ្យមនុស្សការផ្លាស់ប្តូរនេះអនុញ្ញាតឲ្យកម្មករផ្ដោតលើកិច្ចការស្មុគស្មាញបន្ថែមទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ វាមិនអាចបដិសេធបានទេថា ឧស្សាហកម្មជាច្រើនកំពុងប្រឈមនឹងបញ្ហាអត់ការងារធ្វើ។
លោក Demis Hassabis នាយកប្រតិបត្តិនៃ Google DeepMind មានតុល្យភាពជាងមុន ដោយជឿថា AI នឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាព។ មិនលួចការងារមនុស្សទាំងអស់ គាត់ក៏ជឿថានឹងមានការងារមួយចំនួនដែល AI មិនអាចជំនួសបាន ដូចជាការងារថែទាំ ដែលទាមទារការយល់ដឹង និងការយល់ចិត្តរបស់មនុស្ស។
លោក Bill Gates ចែករំលែកទស្សនៈដូចគ្នា។ គាត់ជឿជាក់ថា AI នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ប៉ុន្តែការច្នៃប្រឌិត និង ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មនុស្សនឹងនៅតែមិនអាចខ្វះបាន។
សម្រាប់អាជីពអ្នកសរសេរកម្មវិធី ថ្វីដ្បិតតែពាក្យសម្ដីរបស់ Gates អាចផ្តល់នូវការលួងលោមខ្លះក៏ដោយ ប៉ុន្តែនេះក៏ត្រូវបានចាត់ទុកថាជាសញ្ញាព្រមានសម្រាប់មនុស្សក្នុងវិស័យនេះដើម្បីអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងការគិតប្រកបដោយភាពច្នៃប្រឌិត ពីព្រោះវត្ថុទាំងពីរនេះគឺជាគុណតម្លៃដែល AI មិនអាចជំនួសបានទាំងស្រុង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bill Gates អាចទម្លាក់ Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក បើរក្សាភាគហ៊ុន Microsoft ជាប់លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


