Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំថៃ កំពុងរងពាក្យរិះគន់ពេញប្រទេស ជុំវិញការស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំនិងពិព័រណ៍អប់រំ នៅសាលា Benjamarachutit ក្នុងខេត្ត Nakhon Si Thammarat កាលពីថ្ងៃសៅរ៍ទី២០ខែកក្កដាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតរបស់លោកស្រី Narumon Pinyosinwat នៅលើបណ្តាញសង្គម ត្រូវបានប្រជាជនថៃចចូលទៅ comment និង ចែករំលែកព្រោងព្រាត ដោយសុទ្ធតែបង្ហាញការមិនពេញចិត្តចំពោះការស្លៀកពាក់ ព្រមទាំងបង្កឲ្យមានការជជែកវែកញែកបែកផ្សែងចំពោះភាពមិនសមរម្យនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅពាក្យរិះគន់ លោកស្រីនិយាយថា៖ «វាមិនមែនជាព្រឹត្តិការណ៍ផ្លូវការទេ។ ខ្ញុំចង់បង្កើតបរិយាកាសងាយស្រួល ដែលខ្ញុំអាចទាក់ទងដោយផ្ទាល់ជាមួយគ្រូបង្រៀន និងសិស្សានុសិស្សបាន។ នៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក គួរតែមានការស្លៀកពាក់បែបធម្មតាៗអ៊ីចឹងហើយ»។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីថែមទាំងជំរុញឲ្យសាធារណជន គួរតែផ្តោតលើការកែលម្អប្រព័ន្ធអប់រំរបស់ប្រទេសវិញទៅល្អជាង ជាជាងនាំពាក្យមករិះគន់ដូច្នេះ។

រឿងនេះ បានធ្វើឲ្យមានការជជែកដេញដោលជាថ្មីម្តងទៀតជុំវិញ បែបបទនៃការស្លៀកពាក់ នៅក្នុងកម្មវិធីសាធារណៈ ដោយអ្នកខ្លះចោទសួរថា ហេតុអ្វីបានជាបុគ្គលិកមូលដ្ឋានត្រូវគេប្រាប់ឲ្យស្លៀកពាក់បែបផ្លូវការ ទាំងដែលមន្ត្រីថ្នាក់លើមិនព្រមស្លៀកផ្លូវការធ្វើជាគំរូគេនោះ?

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម