Connect with us

សេដ្ឋកិច្ច

កម្ពុជា-វៀតណាម រួមគ្នាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងអាស៊ានឱ្យឈានដល់ ២០ ប៊ីលានដុល្លារ

បានផុស

នៅ

ប្រទេស​វៀតណាម ភាគី​ទាំង​ពីរ​ កម្ពុជា​-​វៀត​ណាម បាន​បង្ហាញ​គោលដៅ​រួម​គ្នា​ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​អាស៊ាន​ឱ្យ​ឈាន​ដល់ ២០​ ប៊ីលាន​ដុល្លារ​អាមេរិកនាពេលដ៏ខ្លីខាងមុខនេះ ។ ការប្តេជ្ញានេះត្រូវបានធ្វើឡើង​នៅ​ក្នុង​សន្និសីទ​តភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នា​ទី​ក្រុង​ហូជីមិញ​កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ ដើម្បី​ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីក​កាលានុវត្តភាព​ធុរកិច្ចថ្មីៗជាមួយដៃគូវៀតណាម ក្នុង​ចក្ខុវិស័យ​ទូលំទូលាយ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

បើ​តាម​អ្នក​ឧកញ៉ា គិត ម៉េង បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Hoa Binh Group ដែលជាក្រុមហ៊ុនសំណង់ឈានមុខមួយរបស់វៀតណាម ដែលមានជាង ៥០០គម្រោងនៅ ៦ប្រទេសក្នុងពិភពលោក សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Hoa Binh Group បាន​ពិភាក្សា​អំពីការ​នាំ​យក​នូវ​ជំនាញ និង​បទពិសោធរបស់ក្រុមហ៊ុនមកកម្ពុជា ដើម្បីគាំទ្រដល់កំណើនហេដ្ឋារចនាសម្ព័ន្ធរបស់​កម្ពុជា​ និង​លើក​កម្ពស់​ស្តង់ដាក្នុងតំបន់។

បន្ថែម​ពី​នេះ​ក្នុងសន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច និងមន្ត្រីជាន់ខ្ពស់ជាង២០០រូប អ្នក​ឧកញ៉ា គិត ម៉េង បានថ្លែងជាថ្មីពីគោលដៅរួមរបស់កម្ពុជា និងវៀតណាម ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារ។

សូម​ជម្រាប​ថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់យើងបានឈានដល់ ១០.៥៧​ ប៊ីលានដុល្លារ គឺកើនឡើង ៥៣.៣៤% ធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមនៅតែស្ថិតក្នុងចំណោមវិនិយោគិនកំពូលទាំង ៥ របស់កម្ពុជា ដែល​មាន​គម្រោង​សកម្ម​ជាង ២០០ មានតម្លៃជិត៣ ពាន់លានដុល្លារ។

ដោយ​ឡែក នៅឯក្រុមហ៊ុន Vietnam Rubber Group កម្ពុជា​បានសម្តែងការ​ស្វាគមន៍ចំពោះ​ការពង្រីកផ្ទៃដី​ដាំកៅស៊ូចំ​នួន ៣ ម៉ឺនហិកតា ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែលគ្រោង​នឹងបង្កើតការងារ​ចំនួន ១ ម៉ឺននាក់បន្ថែមទៀត។ គម្រោងនេះធ្វើ​ឱ្យ​ការវិនិយោគដាំកៅស៊ូសរុបរបស់វៀតណាមនៅកម្ពុជា កើនឡើងដល់ ១២ ម៉ឺនហិកតា និងបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៣ ម៉ឺននាក់ ដែល​ផ្តល់ផល​ផ្ទាល់​ទៅលើជីវភាព​រស់នៅ និង​ការអភិវឌ្ឍជនបទ។

ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង មើលឃើញថា លទ្ធផល​ទាំង​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញនូវអ្វីដែល​ជាសមិទ្ធផល​​សម្រេចបាន​ពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន មិន​ត្រឹម​តែ​ជា​ការពង្រឹងពាណិជ្ជកម្ម​ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំង​ឱ្យ​ឃើញការងារពិត ភាពជាដៃគូពិតប្រាកដ និងវឌ្ឍនភាពរួមគ្នាផងដែរ។

អ្នក​ឧកញ៉ា បាន​អះអាង​ថា យើងដើរឆ្ពោះទៅមុខរួមគ្នា មិនមែនត្រឹមតែក្នុងនាមជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអាស៊ានដែលមានភូមិសាស្ត្រជិតគ្នា មានការតភ្ជាប់គ្នាដោយធុរកិច្ច និងគោលដៅអនាគតរួមគ្នា។ ជាមួយ​នឹង​មោទនភាព ប្រទេសកម្ពុជាកំពុងមានវិវឌ្ឍនៈក្នុងតំបន់ប្រកបដោយទំនួលខុសត្រូវ និងត្រៀម​ខ្លួន​សម្រាប់​ភាពជាដៃ​គូជាច្រើន​ថែមទៀត៕

ដោយ​​៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម