Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

បានផុស

នៅ

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយ​បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និង​ការ​ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីមហាបវរធិបតី នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ បាន​ចាត់​វិធានការ​ចុះត្រួតពិនិត្យឆែកឆេរ ធ្វើរដ្ឋបាល និងបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ៖

១-.បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ទីតាំង, ជួយសង្គ្រោះជនរងគ្រោះ ១ទីតាំង(ខេត្តពោធិ៍សាត់) សង្គ្រោះជនជាតិវៀតណាមសរុប ១៥៣នាក់(ស្រី១៨នាក់) និងប្រតិបត្តិការបង្ក្រាបសរុបបាន ៥៨ទីតាំង/ករណី ក្នុងនោះឃាត់ឡានដឹកជនបរទេស ១៩ករណី និង ១ករណី ពុំរកឃើញជនសង្ស័យ(ខេត្តតាកែវ) មាន ១៧ រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវស្វាយរៀង សៀមរាប និងត្បូងឃ្មុំ) ។

២-.ឃាត់ខ្លួនជនសង្ស័យសរុប ៣.០៧៥នាក់ (ស្រី ៦០៦នាក់) ក្នុងនោះជនជាតិចិន ១,០២៨នាក់(ស្រី ៨៩នាក់), វៀតណាម ៦៩៣នាក់(ស្រី ១៩០នាក់), ជនជាតិឥណ្ឌូនេស៊ី ៣៦៦នាក់(ស្រី ៧០), ឥណ្ឌា ១០៥នាក់(ស្រី ៩នាក់), បង់ក្លាដេស ១០១នាក់(ស្រី ២៧នាក់), ថៃ ៨២នាក់(ស្រី ១៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់), ប៉ាគីស្ថាន ៨១នាក់(ស្រី ៣នាក់), នេប៉ាល់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។

៣-.ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជា កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន សារធាតុញៀន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨នាក់) បញ្ជូនជនជាតិចិនចំនួន ១៧នាក់(ស្រី ២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី​ត្រៀម​រៀប​ចំ​បញ្ជូន​ជន​បរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមី។

ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម