ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ថា ខ្លួនមិនសុខចិត្តចុះចាញ់អ៊ីស្រាអែលឡើយ
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់មិនបានចុះចាញ់នោះទេ ហើយក៏បានត្រៀមខ្លួនសម្រាប់ «សកម្មភាពយោធាណាមួយរបស់អ៊ីស្រាអែល» ដោយលើកឡើងថា កងកម្លាំងរបស់អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែលម្តងទៀត។

ការលើកឡើងរបស់ប្រធានាធិបតីអ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែលបានវាយឆ្មក់ចូលអឺរ៉ង់ សម្លាប់មេទ័ពកំពូលៗរបស់ឆ្មាំបដិវត្តន៍អឺរ៉ង់ និងបំផ្លាញទីតាំងដែលសង្ស័យថា អ៊ីរ៉ង់ប្រើប្រាស់ដើម្បីចម្រាញ់ធាតុអ៊ុយរ៉ាញូមដែលមានសក្តានុពលសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ ជាការឆ្លើយតប អឺរ៉ង់បានបាញ់ស្រោចមីស៊ីលទៅកាន់តប្រទេសអ៊ីស្រាអែល ដែលខែលការពារមីស៊ីលរបស់អ៊ីស្រាអែលមិនអាចបំផ្លាញមីស៊ីលអស់ឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera លោក Pezeshkian បាននិយាយថា៖«អ៊ីស្រាអែលបានវាយលុកយើងយ៉ាងខ្លាំង ហើយយើងបានវាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរបស់អ៊ីស្រាអែលដោយកម្លាំងស្មើគ្នា ប៉ុន្តែភាគីអ៊ីស្រាអែលលាក់បាំងការខាតបង់របស់ខ្លួន»។
លោក បានបន្ថែមថា “អ៊ីស្រាអែលបានស្វែងរកការផ្លាស់ប្តូរអ៊ីរ៉ង់ រំលាយអ៊ីរ៉ង់ និងលុបបំបាត់អ៊ីរ៉ង់ តាមរយៈភាពចលាចល និងកំណត់គោលដៅផ្លាស់ប្តូរប្រព័ន្ធ[នយោបាយ]អ៊ីរ៉ង់ ប៉ុន្តែអ៊ីស្រាអែលបានបរាជ័យ»។
លោកបានបន្តថា៖«យើងមិនចង់បានសង្គ្រាមទេ ហើយក៏មិនសន្មតថាបទឈប់បាញ់ជាចុងក្រោយដែរ ប៉ុន្តែយើងនឹងការពារខ្លួនដោយកម្លាំង។ អ៊ីស្រាអែលជៀសវាងការពិភាក្សាណាមួយអំពីភាពជោគជ័យនៃការវាយប្រហារមីស៊ីលរបស់យើង ប៉ុន្តែការស្នើសុំរបស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់ដែលនិយាយអំពីបរិមាណ»។
លោក Pezeshkian បានបញ្ជាក់ថា «អ៊ីរ៉ង់មិនមាន និងនឹងមិនចុះចាញ់ឡើយ នេះគឺច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែយើងជឿជាក់លើការទូត និងការសន្ទនា»។
លោកបានកត់សម្គាល់ថា “មិនធ្លាប់មានប្រទេសក្នុងតំបន់បានគាំទ្រអ៊ីរ៉ង់ដូចដែលអ៊ីស្រាអែលបានធ្វើក្នុងអំឡុងពេលសង្រ្គាមនាពេលថ្មីៗនេះទេ»។
ទាក់ទិននឹងបញ្ហានុយក្លេអ៊ែរ ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា៖«យើងបដិសេធដាច់អហង្ការនូវការកាន់កាប់អាវុធនុយក្លេអ៊ែរ – នេះគឺជាជំហរនយោបាយ សាសនា មនុស្សធម៌ និងយុទ្ធសាស្ត្ររបស់យើង»។
លោកបានបន្ថែមថា៖«ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើដីរបស់យើងនឹងបន្តទៅអនាគតក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ»។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖«រាល់ការចរចានាពេលអនាគតត្រូវតែអនុវត្តតាមតក្កវិជ្ជាឈ្នះ-ឈ្នះ ហើយយើងនឹងមិនទទួលយកការគំរាមកំហែង ឬការផ្តាច់ការឡើយ»។
លោកបានកត់សម្គាល់ថា៖«លោក Trump និយាយថាអ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរទេ ហើយយើងយល់ស្របនឹងរឿងនោះ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ៖«ការអះអាងដែលថាកម្មវិធីនុយក្លេអ៊ែររបស់យើងបានបញ្ចប់គឺជាការបំភាន់មួយ ខណៈដែលសមត្ថភាពនុយក្លេអ៊ែររបស់យើងស្ថិតនៅក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្ររបស់យើង មិនមែនត្រឹមតែនៅក្នុងគ្រឿងបរិក្ខារប៉ុណ្ណោះទេ»។
Pezeshkian ក៏បានបង្ហាញពីការត្រៀមខ្លួនពេញលេញរបស់អ៊ីរ៉ង់ ដើម្បីបង្កើតគំនិតនៃសន្តិសុខរួមជាមួយប្រទេសជិតខាងអារ៉ាប់និងប្រទេសដទៃទៀតនៅក្នុងតំបន់៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


