ព័ត៌មានអន្ដរជាតិ
ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន
ដោយសារតែហិច្ឆតាចង់បានទឹកដីខ្មែរ និងការស្រេកឃ្លានសង្គ្រាម, កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុនមកលើកម្ពុជា មិនខ្វល់ទុក្ខលំបាករបស់ប្រជាជនខ្លួនឡើយ។

នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន។

ទង្វើរបស់ថៃ គឺជាការឈ្លានពានកម្ពុជាយ៉ាងច្បាស់ក្រឡែតដោយសារតែមហិច្ចតាមិនឆ្អែតឆ្អន់របស់ពួកគេ ចង់បានដីខ្មែរ។ ទង្វើរបស់កងទ័ពថៃ មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាជនខ្លួននៅតាមបណ្តោយព្រំដែនឡើយ ទាំងដែលពលរដ្ឋទាំងនោះធ្លាប់តែរងនៅដោយសុខសាន្ត តែបែរជាត្រូវរត់គេចគ្រាប់ដោយសារតែទង្វើរបស់ជាតិសាសន៍ខ្លួនឯង។
កងទ័ពថៃតែងបញ្ឆេះបញ្ហា បង្កហេតុរករឿងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចាត់ទុកអាយុជីវិតពលរដ្ឋខ្លួនគ្មានតម្លៃ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយថៃ ក៏ផ្សាយព័ត៌មានក្លែងក្លាយក្បត់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីតែមហិច្ចតាលោភលន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


