ព័ត៌មានអន្ដរជាតិ
សម្ដីនៅតែឈ្លើយ ផែថងថាន ឆ្លើយទាំងអំនួតថា យោធាថៃមានភាពចាស់ទុំគ្រប់គ្រាន់
ជាការឆ្លើតបនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ផែថងតាន និយាយទាំំងមិនចេះខ្មាស់ពិភពលោកដោយបានអួតក្ដែងៗថា នាងជឿជាក់លើរដ្ឋាភិបាលនិងយោធាខ្លួន ដែលមានភាពចាស់ទុំគ្រប់គ្រាន់ ហើយបានវាយបកមកលើកម្ពុជាវិញថា សូមថ្កោលទោសកម្ពុជា ចំពោះការបាញ់ប្រហារមកលើតំបន់មួយចំនួននាំឲ្យជនស៊ីវិលរងរបួស។

មិនតែប៉ុណ្ណោះ កូនស្រីពៅលោកថាក់ស៊ីនថែមទាំងចង្អុលបង្ហាញថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដំណាក់កាលចរចាបានកន្លងផុតទៅហើយ! ទោះបីជាមានការព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដោយសន្តិវិធីនាពេលកន្លងមកក៏ដោយ។ ក្នុងនោះនាងបានសង្កត់ធ្ងន់ចំណុចមួយនេះថា ប្រទេសកម្ពុជាបានបាត់បង់ភាពជឿជាក់របស់ខ្លួន នៅក្នុងក្រសែភ្នែកពិភពលោកហើយ។
ជាងនេះទៅទៀត ផែថងតាន នៅតែឆ្លើយទាំងអឿថា កម្ពុជាជាអ្នកវាយបកមកមុន ទើបថៃអស់ភាពអត់ធ្មត់! ប៉ុន្តែនាងជឿថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយ នោះគឺអាចបណ្ដាលឲ្យពិភពលោកលែងសូវជឿជាក់ប្រទេសកម្ពុជា ឬអាចថាថយចុះជាងមុន។

នៅចំពោះមុខក្រុមអ្នកកាសែតព្រោងព្រាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃពោលយ៉ាងដូច្នោះថា ខ្លួនបានជជែកជាមួយលោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នាយឧត្តមសេនីយ៍ Nattapol អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងទ័ពរួចហើយ ដែលពួកគេថា ពួកគេត្រៀមខ្លួនអស់ហើយ បើធៀបទៅនឹងឆ្នាំ ២០១១ ទានហានថៃបានត្រៀមខ្លួនច្រើនជាង ២ ទៅ ៣ ដងឯណោះ។
បើទោះបីជាផ្ដល់បទសម្ភាសន៍បែបដ្រាម៉ាលាយឡំនឹងទឹកភ្នែកក្ដី ក៏ប៉ុន្តែ ផែថងថាន នៅតែប្រើសម្ដីក្អេងក្អាង ឈ្លើយថាខាងខ្លួនអត់ធ្មត់ណាស់។ ត្រង់ចំណុចនេះ នាងនៅតែនិយាយដដែលៗថា ខ្លួនមានមោទនភាព និងជឿជាក់លើរដ្ឋាភិបាលនិងយោធា ដែលបានធ្វើអ្វីគ្រប់យ៉ាងដូចមនុស្សពេញវ័យ មិនមែនកូនក្មេង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


