ជីវិតកម្សាន្ដ
សង្វេគពេក! ហេង វិសាល ប្រកាសផ្តើមមូលនិធិជាលើកដំបូង ដើម្បីជួយពលរដ្ឋភៀសខ្លួនកម្ពុជា
លើកដំបួងហើយ អ្នកផលិតមាតិកាល្បីឈ្មោះ ហេង វិសាល ប្រកាសបង្កើតមូលនិធិដើម្បីជួយដល់ពលរដ្ឋកម្ពុជានៅតាមបណ្តោយព្រំដែន ដែលកំពុងរត់ភៀសខ្លួន ដោយគូសបញ្ជាក់ថា ដោយមើលឃើញទុក្ខលំបាកពលរដ្ឋខ្មែរក្នុងកាលៈទេសៈសង្គ្រាម លោកនិងភរិយា ដាច់ចិត្តដាក់ចុះការហួងហែងកេរ្តិ៍ឈ្មោះមួយឡែកសិន ដើម្បីបង្កើតមូលនិធិគៀងគរថវិកាជួយដល់ពលរដ្ឋកម្ពុជាដែលកំពុងរត់ភៀសខ្លួន។

តាមរយៈសំណេរលើទំព័រហ្វេសផុសផ្ទាល់ខ្លួន លោក ហេង សុខវិសាល បានរៀបរាប់ថា រូបភាពពលរដ្ឋខ្មែរជាច្រើនត្រូវបានចំណាកស្រុកនិងផ្ទះសម្បែងដោយសារសង្គ្រាម ពិតធ្វើឱ្យលោកខ្លោចចិត្តខ្លាំងណាស់។ លោកថា បើទោះបីជាកន្លងមក លោកនិងភរិយាបានឧបត្ថម្ភគាំទ្រហើយក៏ដោយក្តី ប៉ុន្តែទហំនៃរបស់ជួយរបស់លោក មិនអាចគ្រប់គ្រាន់ជួយពលរដ្ឋខ្មែរទាំងអស់ឡើយ ដូច្នេះលោកមានតែផ្តួចផ្តើមមូលនិធិមួយ ដើម្បីជួយដល់ពលរដ្ឋភៀសខ្លួនកម្ពុជា។
លោកគូសបញ្ជាក់ទៀតថា “ដោយស្មោះត្រង់ខ្ញុំបានល្មើសវិន័យខ្លួនឯងដោយកាន់នៅមូលនិធិនេះ ព្រោះខ្ញុំជាមនុស្សស្រលាញ់នូវកេរ្តិ៍ឈ្មោះខ្លួនឯង ហើយមិនចង់ពាក់ពាន់នឹងលុយនោះទេ ប៉ុន្តែថ្ងៃនេះខ្ញុំសម្រេចចិត្តថា មានរឿងខ្លះវាមានតម្លៃជាងការមិនចង់មានរឿងរបស់ខ្ញុំ”។ ក្នុងនោះ លោកនិងភរិយា ក៏ចូលរួមបរិច្ចាគ ១០០០០ដុល្លារបន្ថែមផងដែរ ដើម្បីជួយប្រជាពលរដ្ឋដែលត្រូវការ។

ទន្ទឹមនេះ លោកបញ្ជាក់ជូន ៣ចំណុចផងដែរ៖
– នេះគឺជាកុងថ្មី កុងនេះគឺសម្រាប់ជួយដល់បងប្អូនខ្មែរដែលកំពុងខ្វះខាតក្នុងអំឡុងពេលនេះ។
– បើសិនជារាជរដ្ឋាភិបាល មានកុងមូលនិធិនៅពេលណា លោកនឹងបាញ់លុយទាំងអស់ទៅកាន់មូលនិធីរបស់រាជរដ្ឋាភិបាលនៅពេលនោះភ្លាម។
– សម្រាប់លោក នេះគឺជាការងារដែលមានសម្ពាធធំ។ លោកថា “ខ្ញុំប្រហែលមិនមែនជាមនុស្សដែលពូកែចាត់ចែងលុយខ្លាំងទេ ប៉ុន្តែខ្ញុំមានភាពស្មោះត្រង់ ធានាថាលុយទាំងអស់នឹងមិនបាត់សូម្បី១សេន”។
តាមរយៈគំនិតផ្តួចផ្តើមនេះ សាធារណជនបានសម្តែងការគាំទ្រ និងជំរុញដល់ជនរួមជាតិ ចូលរួមឱ្យផុសផុលផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


