Connect with us

ជីវិតកម្សាន្ដ

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

បានផុស

នៅ

កាលពីយប់មិញ ថ្ងៃទី២៣ ខែធ្នូ នេះ ស្រីនា បានបង្ហោះរូបជាមួយក្រុមគ្រួសារបង្ហើបដំណឹងមួយដ៏គួរឲ្យរំភើប ដែលធ្វើឲ្យមហាជនមានការចូលរួមអបអរស្វាគមន៍សមាជិកថ្មីគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះ ជាមួយនឹងខេបសិននៅការបង្ហោះរបស់ស្រីនា សរសេរថា “កាដូឆ្នាំថ្មី” ធ្វើឲ្យគ្រប់គ្នាគិតថា ស្រីនា មានផ្ទៃពោះកូនដំបូង ខណៈរៀបការបាន១ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ​ ម្ដាយរបស់ស្រីនា ទៅវិញទេ គឺជាអ្នកមានផ្ទៃពោះ កូនពៅ មុនកូនស្រី ដែលទើបនឹងរៀបការបានមួយឆ្នាំ តែមិនទាន់ចង់បានបុត្រ។ យ៉ាងណាមិញ ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គម នាំគ្នាបង្ហាញការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

ជាមួយគ្នានេះដែរ មិនត្រឹមតែមហាជននោះទេ ដែលមានការភាន់ច្រឡំ សូម្បីតែមិត្តៗរួមសិល្បៈរបស់ ស្រីនា និង ហេង វិសាល ក៏មានការយល់ច្រឡំផងដែរ។ បើទោះបីជាមិនមែនជាបុត្ររបស់ ស្រីនា ក៏ពិតមែន ប៉ុន្ដែមហាជននាំគ្នាចូលរួមអបអរ ស្រីនា​ បានពរប្អូនមុនពរកូនដំបូងខ្លួន ហើយសង្ឃឹមថា ស្រីនា នឹងប្រញាប់គិតគូរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម