Connect with us

ជីវិតកម្សាន្ដ

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

បានផុស

នៅ

គូស្វាមីភរិយាដែលជាអ្នកផលិតមាតិកាដ៏ល្បី លោក ហេង វិសាល និង ជា ស្រីនា បានប្រកាសបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដើម្បីរួមចំណែកដល់មូលនិធិគាំទ្រមន្ទីរពេទ្យគន្ធាបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ព្រមនិងកងទ័ពជួរមុខដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា ដោយត្រូវបែកចែកជា ៣ចំណែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ ថវិកាសរុប ៨០០០ដុល្លារ នឹងត្រូវបែកចែកជា ២ចំណែក ដោយផ្តល់មួយចំណែកជូន មន្ទីរពេទ្យគន្ធាបុប្ផា និងមួយចំណែកទៀត ផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ខណៈថវិកា ២០០០ដុល្លារ ទៀត គឺផ្តល់ទៅកងទ័ពដែលកំពុងការពារព្រំដែនកម្ពុជា។

ការប្រកាសបរិច្ចាគនេះ គឺក្រោយស្វាមីភរិយាដែលជាអ្នកផលិតមាតិកាដ៏ល្បីមួយគូនេះ បានបបិទបញ្ចប់នូវការតាំងបង្ហាញផលិតផលថ្មីម៉ាករបស់ខ្លួន ខណៈទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់អ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់។


ជាមួយនឹងទឹកចិត្តដ៏សប្បុរសនេះ មហាជនបានសម្តែងការកោតសរសើរចំពោះគូស្វាមីភរិយានេះ ដែលតែងតែរួមចំណែកក្នុងសកម្មភាពគាំទ្រដល់សង្គមជាតិ តាមរយៈការបរិច្ចាគថវិកាជារឿយ ខណៈនេះពុំមែនជាលើកទី្១នោះឡើយ។

ដោយមើលឃើញនូវបេះដូងសប្បុរសរបស់កូន ម្ចាស់ហាងប្រណិតនារីដ៏ល្បី ដែលត្រូវជាម្តាយ បានសម្តែងក្តីរំភើបចិត្តផងដែរ ដោយរៀបរាប់ថា “ម៉ាក់ រំភើបណាស់កូនបរិច្ចាគ ១០០០០ដុល្លារ (មួយម៉ឺនដុល្លារ) ដល់កុមារកម្ពុជា និងបងៗទាហ៊ានជូន បុណ្យបងប្អូនទាំងអស់គ្នាផង”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម