ព័ត៌មានជាតិ
ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ ទៅធ្វើនៅចុងខែសីហា ឆ្នាំ២០២៥នេះវិញ ហើយអនុញ្ញាតឱ្យបេក្ខជនភៀសខ្លួនអាចប្រឡងនៅតាមបណ្តាខេត្តផ្សេងបាផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងធ្វើនៅថ្ងៃទី១៨-១៩សីហា នឹងត្រូវពន្យាពេលទៅធ្វើនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥វិញ។ ជាមួយគ្នានេះដែរបេក្ខជននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចប្រឡងនៅខេត្តរបស់ខ្លួននិងខេត្តផ្សេងទៀតបានប្រសិនបើភៀសសឹក។

ការប្រកាសពន្យាពេលប្រឡងបាក់ឌុបនេះ បានធ្វើឡើងបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃដែលធ្វើឱ្យគ្រឹះស្ថានសិក្សាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាង៦០០ទីតាំងត្រូវបិទទ្វារ, សិស្សានុសិស្សជាង១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រគ្រូបង្រៀនជាង៦ពាន់នាក់ មិនបានបង្រៀនសិស្សក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។ ជម្លោះនេះដែរក៏មានសិស្សានុសិស្សនៅតាមព្រំដែនដែលជាបេក្ខជនត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះបានស្នើសុំទៅ លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឱ្យពន្យាពេលដំណើរការប្រឡង ។

បើតាមគណនីហ្វេប៊ុកឈ្មោះ Long Tep Aronបានសរសេរថា «ខ្ញុំបាទជាសិស្សនៅតាមបណ្ដាព្រំដែន សូមគោរពជូននូវសារនេះដើម្បីស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា សូមពិចារណាពន្យារពេលការប្រឡងបាក់ឌុបដែលនឹងមាននាពេលខាងមុខនេះ។ សេចក្តីស្នើសុំនេះបណ្តាលមកពីស្ថានភាពមានភាពតាន់តឹង និងភាពអសន្តិសុខដែលធ្វើឱ្សិស្សានុសិស្សតាមបណ្ដាព្រំដែនជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃត្រូវបានអាក់ខានក្នុងការសិក្សារៀនសូត្រជាហេតុធ្វើឱ្យពួកគេផ្តោតអារម្មណ៍មិនបានល្អក្នុងការសិក្សាដែលនឹងអាចមានភាពលំបាក ពិសេសសម្រាប់សិស្សសាលាដែលរស់នៅជិតតំបន់ព្រំដែនកំពុងប្រឈមមុខនឹងការពិបាកធ្វើដំណើរទៅប្រឡង និងមានការបារម្ភខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន»។
Long Tep Aron បានសរសេរទៀតថា «ដោយឡែកពីនេះ ស្ថានភាពខាងលើកំពុងបង្កឲ្យមានការខកខានក្នុងការសិក្សា និងរៀបចំខ្លួនសម្រាប់ប្រឡងដែលអាចប៉ះពាល់ដល់លទ្ធផលសិក្សារបស់សិស្ស។ដូច្នេះខ្ញុំបាទជាសិស្សមួយរូប
នៅតាមព្រំដែនជម្លោះសូមស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡាពិចារណាពន្យារពេលប្រឡងឲ្យសមរម្យដើម្បីអោយសិស្សមានឱកាសរៀបចំខ្លួនបានល្អប្រសើរជាងមុន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


