ព័ត៌មានជាតិ
Boonsin Padklang បង្ហាញការសោកស្ដាយចំពោះការខូតខាតនៃសង្គ្រាម
មេភូមិភាគ២របស់ថៃ Boonsin Padklang បានបង្ហាញការសោកស្ដាយពីការខូចខាតនៃសង្គ្រាមបន្ទាប់ពីបានប្រយុទ្ធគ្នា៥ថ្ងៃមកនេះ។ ការលើកឡើងនេះក្នុងពេលដែលលោកជួបចរចាជាមេភូមិភាគ៤របស់កម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថាក្នុងជំនួបនោះលោក Boonsin Padklang បានថ្លែងថា លោកមានការសោកស្ដាយក្រោយសង្គ្រាម៥ថ្ងៃនេះ ដែលបានបង្កការខូចខាតជាខ្លាំងប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ បង្កផលវិបាកដល់ពលរដ្ឋទាំងសងខាង។
ជាការឆ្លើយតបមេភូមិភាគ៤ ឧត្តមសេនីយ៍ឯក ពៅ ហេង របស់កម្ពុជាបានបញ្ជាក់ឱ្យលោក Boonsin ត្រូវអនុវត្តន៍បទឈប់បាញ់ឱ្យបាន មិនត្រូវធ្វើការចល័តទ័ពនិងសព្វាវុធ និងមិនត្រូវបាញ់មកលើទ័ពកម្ពុជាដែលបញ្ជូនទៅព្យាបាលរបួស ត្រូវសួរបញ្ជាក់និងជូនដំណឹងគ្នាជាមុន។ ជាពិសេសទៀតនោះគឺហាមទ័ពរបស់ខ្លួនកុំឱ្យដើរចូលដីកម្ពុជា ហើយកម្ពុជាបានប្រកាសថានឹងគោរពនូវបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់រួចហើយបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានរួចមក។

ជាការកត់សម្គាល់ខុសពីលើកមុនៗដែលបង្ហាញឬកពារក្រអើតក្រទមពេលនេះលោក Boosin ហាក់មានភាពស្លូតបូតជាងមុនដែលអាចមើលឃើញតាមរយៈរូបថតដែលត្រូវបានគេបង្ហោះជាច្រើនលើបណ្ដាញសង្គម។
គួរឱ្យដឹងផងដែរថាយោធាថៃបានបើកការបាញ់ប្រហារមកលើទាហានខ្មែរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីបានរាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ។ ក្រោយហេតុការណ៍នោះការប៉ះទង្គិចដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរបានផ្ទុះឡើងទ្រង់ទ្រាយធំ រហូតដល់មានការអន្តរាគមន៍ពីប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកផងដែរ។ បទឈប់បាញ់មួយបានធ្វើឡើងនៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ៥ថ្ងៃបន្ទាប់ពីការផ្ទុះអាវុធ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានលើកឡើងថា ការសម្រេចបានជោគជ័យនៃបទឈប់បាញ់នេះបានសង្គ្រោះអាយុជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏បានបញ្ជាឱ្យក្រុមការងារពាណិជ្ជកម្មរបស់លោកធ្វើការចចារពាណិជ្ជកម្មឡើងវិញជាមួយប្រទេសកម្ពុជា និងថៃផងដែរ។
លោក ដូណាល់ត្រាំ សរសេរថា៖ «ពេលនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេល៦ខែមកនេះ ខ្ញុំមានមោទនភាពដែលក្លាយជាប្រធានាធិបតីនៃសន្ដិភាព»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


