ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារលើគុកនិងមន្ទីពេទ្យអ៊ុយក្រែនសម្លាប់មនុស្ស១៩នាក់ ខណៈ ត្រាំ ព្រមានដាក់ទណ្ឌកម្ម
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA យ៉ាងហោចណាស់មនុស្ស ១៩ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើគោលដៅជនស៊ីវិលនៅភាគអាគ្នេយ៍អ៊ុយក្រែនកាលពីថ្ងៃទី ២៩ ខែកក្កដា។

នៅក្នុងចំណោមអ្នកស្លាប់មាន១៦នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយចេតនាលើពន្ធនាគារក្នុងតំបន់ Zaporizhzhia ហើយបីនាក់ទៀតរួមទាំងស្ត្រីមានផ្ទៃពោះផងដែរត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅមន្ទីរពេទ្យក្នុងតំបន់ Dnipropetrovsk ។ លើសពីនេះមនុស្សជាង៤០នាក់បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកក្នុងពន្ធនាគារ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារដោយចោទប្រកាន់រុស្ស៊ីថាបានកំណត់គោលដៅជនស៊ីវិលដោយចេតនា។ លោកបានអំពាវនាវឱ្យមានការកើនឡើងសម្ពាធអន្តរជាតិលើទីក្រុងមូស្គូ ដោយនិយាយថា ទង្វើបែបនេះបង្ហាញពីតម្រូវការបន្តការគាំទ្រជាសកលចំពោះអ៊ុយក្រែន។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលសម្តែងការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកាត់បន្ថយពេលវេលាកំណត់សម្រាប់ទីក្រុងម៉ូស្គូ ដើម្បីបង្ហាញពីវឌ្ឍនភាពក្នុងការបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ពី ៥០ ថ្ងៃមកត្រឹមតែ ១០-១២ ថ្ងៃប៉ុណ្ណោះ។ លោកបានព្រមានថា ប្រសិនបើគ្មានការរីកចម្រើនទេ វិធានការដាក់ទណ្ឌកម្មរួមទាំងពន្ធនឹងចាប់ផ្ដើមដាក់សម្ពាធលើរុស្ស៊ី។
ទោះយ៉ាងណាវិមានក្រឹមឡាំងបាននិយាយថា សកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែននៅតែដំណើរការ។ រុស្ស៊ីបានបដិសេធការវាយប្រហារជនស៊ីវិល ប៉ុន្តែថ្មីៗនេះ ខ្លួនបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ីនៅតែគ្រប់គ្រងប្រហែល ២០% នៃអ៊ុយក្រែន៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


