Connect with us

ព័ត៌មានអន្ដរជាតិ

​​អ៊ុយក្រែន​ប្រកាសកាន់ទុក្ខបន្ទាប់ពីវាយប្រហារដ៏សាហាវរបស់រុស្ស៊ីសម្លាប់មនុស្ស ៣១នាក់

បានផុស

នៅ

ទីក្រុង Kyiv បានប្រារព្ធពិធីកាន់ទុក្ខមួយថ្ងៃកាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី សម្លាប់មនុស្ស ៣១ នាក់ក្នុងនោះមានកុមារ ៥ នាក់ និងរបួសជាង ១៥០នាក់ ដោយជនរងគ្រោះក្មេងជាងគេមានអាយុត្រឹមតែ ២ ឆ្នាំ ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP។

​អគារ​អាផាតមិន​មួយក្នុងទីក្រុងគៀវរងការវាយប្រហារពីអ៊ីស្រាអែល។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយ​ប្រហារ​នេះ​បាន​បំផ្លាញ​ផ្នែក​នៃ​អគារ​៩​ជាន់ និង​បាន​បំផ្លាញ​សំណង់​ជាង​១០០​ផ្សេង​ទៀត រួម​ទាំង​សាលារៀន និង​មន្ទីរពេទ្យ។ វា​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​លើ​រដ្ឋធានី​អ៊ុយក្រែន​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២៤។ ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលែនស្គី បានថ្កោលទោសការវាយប្រហារនេះ ហើយបានជំរុញឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិកាន់តែខ្លាំងប្រឆាំងនឹងរុស្ស៊ី ដោយគូសបញ្ជាក់ពីកាន់ប្រើអាវុធកាន់តែលើសលុបរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងរយៈពេលមួយខែចុងក្រោយនេះ ។

ទោះបីជាមានការអំពាវនាវពីមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យបញ្ចប់សង្គ្រាមក៏ដោយ ក៏រុស្ស៊ីនៅតែបន្តការវាយលុករបស់ខ្លួន។ ថ្មីៗនេះ លោក ត្រាំ បានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ០៨ ខែសីហា សម្រាប់ប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់អរិភាព ប៉ុន្តែមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារម្តងទៀតនូវបទឈប់បាញ់លើលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ និងបង្ហាញពីការផលិតមីស៊ីលលឿនជាងសំឡេងថ្មីរបស់ថែមទៀត៕

(រូបភាព៖ Reuters)
អ្នក​ស្រុក​ដាក់​កម្រង​ផ្កាដល់​ជន​រង​គ្រោះ​នៅ​ទីតាំង​អគារ​អាផាតមិនដែល​រង​ការ​វាយ​ប្រហារពី​មីស៊ីល​រុស្សី។(រូបភាព៖ Reuters)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម