ជីវិតកម្សាន្ដ
បុណ្យសពតារាសម្ដែង Song Young Kyu ក្លាយជារឿងសោកសង្រេង នៅក្នុងពិភពកម្សាន្តកូរ៉េ
តារាសម្តែង Song Young Kyu ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តក្នុងខេត្ត Gyeonggi នៅម៉ោង ៨ ព្រឹក ថ្ងៃទី ៤ ខែសីហា។ ការស្លាប់ភ្លាមៗរបស់តារាប្រុសនៅក្នុងអាយុ ៥៥ ឆ្នាំ បានធ្វើឱ្ឲ្យឧស្សាហកម្មកម្សាន្តនិងអ្នកគាំទ្រមានការសោកសៅជាពន់ពេក។

គេដឹងថា ពិធីបុណ្យសពរបស់តារាសម្ដែងកូរ៉េបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហាឮ នៅឯផ្ទះបុណ្យសពលេខ១ នៃមន្ទីរពេទ្យ Davos ក្នុងទីក្រុង Yongin ខេត្ត Gyeonggi។ ឈុតកាន់ទុក្ខនិងកម្រងផ្កាពណ៌ស បានធ្វើឲ្យទស្សនិកជនខូចចិត្តចំពោះការទទួលមរណភាពភ្លាមៗរបស់តារាសម្ដែង។ ភរិយា និងកូនស្រីពីរនាក់ដែល Song Young Kyu ស្រលាញ់ខ្លាំងពេលគាត់នៅរស់នោះ មានវត្តមាននៅក្នុងពិធីបុណ្យសពដើម្បីប្រឈមមុខនឹងការបាត់បង់ចុងក្រោយ។
ទោះជាយ៉ាងណាក៏ដោយ មិត្តរួមការងារ និងមិត្តភ័ក្តិជាច្រើនបានផ្ញើបាច់ផ្កាទៅកាន់គេហដ្ឋានពិធីបុណ្យសព និងសរសេរសារលាទៅកាន់ Song Young Kyu ដូចជាតារាសម្ដែង Jo Woo-jin, Choi Won-young, Lee Kyu-hyung, Song Il-kook, Jung Sung-il, Lee Jang-woo, Park Dae-hee, អ្នកដឹកនាំរឿង Yoon Young-bin និងក្រុមហ៊ុនផលិតភាពយន្តជាដើម។
គួរជម្រាបជូនថា
Song Young Kyu កើតនៅឆ្នាំ ១៩៧០ ហើយល្បីល្បាញដោយសាររឿងភាគជាច្រើនដូចជា៖ Extreme Job, Penthouse មុនពេលគាត់ស្លាប់ តារាសម្តែងប្រុសត្រូវបានមហាជនរិះគន់ថា បើកបរក្នុងស្ថានភាពស្រវឹងកាលពីខែមិថុនាឆ្នាំមុន។ នៅពេលដែលព័ត៌មានបានផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីចុងខែកក្កដា លោកត្រូវបានដកចេញពីគម្រោងភាពយន្ត និងរឿងភាគមួយចំនួន។
ជាងនេះទៀត ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់តារាសម្តែង ហើយមិនបានរកឃើញសញ្ញានៃឧក្រិដ្ឋកម្មនៅកន្លែងកើតហេតុ ឬសំបុត្រធ្វើអត្តឃាតរបស់ Song Young Kyu នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទសួរអតីតជំទាវទី ១ ពាក់ព័ន្ធសំណុំរឿងពុករលួយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


