ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទសួរអតីតជំទាវទី ១ ពាក់ព័ន្ធសំណុំរឿងពុករលួយ
យោងទៅតាមមការចុះផ្សាយពីទីភ្នាក់ងារ CNA រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី ៦ ខែសីហា បានធ្វើការសាកសួរអតីតជំទាវទី១ គឺលោកស្រី Kim Keon Hee ជុំវិញការចោទប្រកាន់មួយចំនួន រួមទាំងឧបាយកលភាគហ៊ុន និងការសំណូកកន្លងមកដែលគាត់បានប្រព្រឹត្ត។

ការសួរដេញដោលនេះ បានធ្វើឡើងនៅពេលដែលស្វាមីរបស់លោកស្រី ដែលជាអតីតប្រធានាធិបតី Yoon Suk Yeol នៅតែស្ថិតក្នុងការឃុំខ្លួន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់កាលពីខែធ្នូ ដែលបានផ្អាកការគ្រប់គ្រងស៊ីវិលមួយរយៈពេលខ្លី មុនពេលត្រូវបានសភាទម្លាក់ចោល។
លើសពីនេះទៀតដែរ ព្រះរាជអាជ្ញាត្រូវគេរំពឹងថា នឹងស្វែងរកដីកាចាប់ខ្លួនលោកស្រី Kim បន្ទាប់ពីការសួរចម្លើយនៅថ្ងៃពុធនេះ ដែលពួកគេបាននិយាយថា បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីម៉ោង ១០ព្រឹក។ ប្រសិនបើពិតជាអនុញ្ញាតិមែននោះ ដីកានេះនឹងក្លាយរឿងប្រវត្តិសាស្ត្រដំបូងរបស់កូរ៉េខាងត្បូង ក្នុងពេលដែលអតីតប្រធានាធិបតី និងស្ត្រីទីមួយ ជាប់ឈ្មោះជាអ្នកទោសត្រូវចាប់ខ្លួន។
ទោះបីជាបែបនេះក្ដី នៅឯការសួរចម្លើយ អតីតជំទាវទី១វ័យ៥២ឆ្នាំ បានសារភាពកំហុសឆ្គងមុនពេលចូលការិយាល័យរដ្ឋអាជ្ញាពិសេសនៅទីក្រុងសេអ៊ូលថា «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការបង្កបញ្ហា ទោះបីជាមនុស្សមិនសំខាន់ក៏ដោយ។ ខ្ញុំនឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត»។
យ៉ាងណាមិញ ការសួរដេញដោលទៅលើភរិយាលោក Yoon បានក្លាយជារឿងមួយទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយមានអ្នកកាសែតក្នុងស្រុកដើរតាមរថយន្តដែលលោកស្រីជិះ នៅពេលធ្វើដំណើរទៅកាន់ការិយាល័យរដ្ឋអាជ្ញានៅថ្ងៃពុធនេះ។ ជាពិសេស អ្នកគាំទ្រលោកស្រីនិងលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ ដោយគ្រវីទង់ជាតិ និងកាន់សញ្ញាដែលសរសេរថា អ្នកស៊ើបអង្កេតត្រូវតែមានភាពយុត្តិធម៌ ។
ជាងនេះទៀត ភាពចម្រូងចម្រាសបានឡោមព័ទ្ធស្ត្រីវ័យ៥២ ឆ្នាំជាយូរមកហើយ ជាមួយនឹងសំណួរដ៏វែងអន្លាយអំពីតួនាទីដែលត្រូវបានចោទប្រកាន់ក្នុងការគ្រប់គ្រងភាគហ៊ុន។ វីដេអូមួយដែលត្រូវបានថតនៅឆ្នាំ ២០២២ ដែលបង្ហាញថា លោកស្រីទទួលអំណោយដ៏ប្រណិតនិងកាបូបយីហោ Dior ពីអ្នករចនាតម្លៃ ២,២០០ដុល្លារអាមេរិក ដោយនោះបំពានច្បាប់ប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងនិងបានធ្វើឲ្យមានការរិះគន់ជាសាធារណៈ។ គាតក៏ត្រូវបានគេចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងដំណើរការតែងតាំងសមាជិកសភាក្នុងបក្សរបស់ Yoon ដោយបំពានច្បាប់បោះឆ្នោត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Influencer ល្បីៗ និយាយការពារ កម្ពុជា ថា ជាប្រទេសមានប្រជាជនល្អ និង រួសរាយរាក់ទាក់ចុចអាន៖
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


