សេដ្ឋកិច្ច
យន្តហោះខ្នាត A320 ត្រៀមសាកល្បងហោះហើរលើកដំបូង នៅព្រលាន 4F តេជោ សប្ដាហ៍ក្រោយ
យន្តហោះប្រភេទ Airbus 320 ត្រៀមការហោះហើរសាកល្បងលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ១៥ ខែសីហានេះ ខណៈអាកាសយានដ្ឋានលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ មួយនេះបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) មានប្រសាសន៍នៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបិទបញ្ចប់ការសាងសង់ទាំងស្រុង និងត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ។
លោកបញ្ជាក់ថា ក្រុមហ៊ុនហោះហើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានត្រៀមរៀបចំរួចរាល់ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងថា ក្រុមហ៊ុនហោះហើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញទាំងអស់ នឹងផ្ទេរមកព្រលានយន្តហោះតេជោថ្មី ខណៈមានក្រុមហ៊ុនថ្មី២ បន្ថែមទៀត បានចុះហត្ថលេខាជាមួយព្រមលានតេជោ នឹងត្រៀមហោះហើរនៅខែកញ្ញាខាងមុខនេះដែរ។

លោកឧកញ៉ា ឆារស៍ វ៉ាន់បន្ថែមថា៖ «បច្ចេកទេសយើងបានធ្វើតេស្តសាកល្បង២ រួចហើយ ហើយអាកាសចរស៊ីវិលបានចេញអាជ្ញាបណ្ណរួចហើយដែរ ហើយយើងកំពុងត្រៀមខ្លួនប្រើ A320 ហោះហើរសាកល្បងនៅថ្ងៃទី ១៥ ខែសីហានេះ បន្ទាប់មកក៏មានក្រុមហ៊ុន ២ ទៀត សាកល្បងហោះហើរនៅដើមខែ ៩ ផងដែរ»។
វិស័យអាកាសចរណ៍កម្ពុជាកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនៅពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោក លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


