ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ គោរពច្បាប់ និងបទបញ្ញត្តិនានា នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា និស្សិតជ័យលាភី និស្សិតកំពុងសិក្សា ត្រូវមានក្រមសីលធម៌ ឥរិយាបថថ្លៃថ្នូរ ការគោរពច្បាប់ និងបទបញ្ញត្តិនានា នៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

នាឱកាសនោះ ឯកឧត្ដម វ៉ាង វិនពីន មានប្រសាសន៍ថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត លើកិច្ចការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យសម្រេចក្តីសុបិនជីវិតរបស់ខ្លួន។

ឯកឧត្ដម មានប្រសាសន៍បន្តថា និស្សិត នឹងទទួលបានបទពិសោធពីមិត្តភាព និងភាពស្និទ្ធស្នាលរបស់ប្រជាជនចិន ដោយទទួលបានអារម្មណ៍ថា មានភាពកក់ក្ដៅដូចនៅផ្ទះខ្លួនពេលនៅប្រទេសចិន ដូច ឯកឧត្ដម មានអារម្មណ៍នៅប្រទេសកម្ពុជា។

ទន្ទឹមនោះ លោកជំទាវបណ្ឌិត បានថ្លែងនូវការកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត និងអរគុណចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អតីតអគ្គកុងស៊ុល អគ្គកុងស៊ុលកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សមាគម ពាណិជ្ជករចិន ក្រុមហ៊ុន វិទ្យាស្ថាន សាលាភាសាចិន ដែលបានផ្តល់អាហារូបករណ៍ និងកិច្ចសហការ ជូនដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់ផ្តល់លទ្ធភាពក្នុងការបែងចែកដល់សិស្ស និស្សិត ជាយុវជន យុវនារីកម្ពុជា ក្នុងការប្រកួតប្រជែងយកអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សំដៅទទួលបានការអប់រំចំណេះដឹងបន្ថែម និងចាប់យកឱកាសសិក្សារៀនសូត្រទាំងជំនាញ ភាសា និងបច្ចេកវិទ្យាថ្មីៗ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត។

បន្ថែមពីនោះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ និងមតិផ្ដាំផ្ញើដល់និស្សិតជ័យលាភី និស្សិតកំពុងសិក្សា ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ផ្តោតសំខាន់លើភាសាចិនដែលជាមូលដ្ឋានគ្រឹះ ដើម្បីចូលរៀនថ្នាក់ជំនាញ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយទាញយកឲ្យអស់លទ្ធភាពនូវចំណេះដឹងនូវមុខជំនាញខ្លួនជ្រើសរើស។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងថា និស្សិតម្នាក់ៗ គឺជា“អ្នកការទូតមួយរូប” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍ សុខសន្តិភាពដែលកម្ពុជាមាន និងផលវិបាក នៃសង្គ្រាមឈ្លានពាន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។

លើសពីនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ ឥរិយាបថថ្លៃថ្នូរ ការគោរពច្បាប់ និងបទបញ្ញត្តិនានា នៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


