Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ត្រៀមសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណដល់ពលរដ្ឋត្រឡប់ពីប្រទេសថៃ

បានផុស

នៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី១២ ខែសីហានេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅនៃកិច្ចប្រជុំនេះធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុក ដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ជាមួយនឹងតម្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន ឬ ពុំធ្លាប់បានធ្វើពីមុនមក។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងដូច្នេះ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវាគ្មិនជាថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាន ដែលនឹងធ្វើបទអន្តរាគមន៍សង្ខេបស្ដីពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការងារចុះបញ្ជីស្នាក់នៅ និងការងារផ្តល់អត្តសញ្ញាណបណ្ណ។

គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់សហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីសម្រួលការទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋពីប្រទេសថៃ ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ និងការបង្កលក្ខណៈឱ្យពួកគាត់ចាប់យកឱកាសការងារថ្មី រួមទាំងកុមារដែលត្រូវទទួលការសិក្សា ខណៈមកទល់ពេលនេះមានប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃប្រមាណជិត១លាននាក់ហើយ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម