ព័ត៌មានជាតិ
ពលករ និងសហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ជាង ៣ម៉ឺននាក់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរយ៉ាងអធិកអធមនៅ ២៧ ទីតាំង
ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយ និងអធិកអធម ដោយមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលត្រូវធ្វើឡើង ដោយមានការសហការជាមួយក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅតាមបណ្តាប្រទេសនីមួយៗ និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) ត្រូវបានរៀបចំឡើងសរុបមានចំនួន ២៧ទីតាំង ដោយមានអ្នកចូលរួមសរុបប្រមាណ៣ម៉ឺននាក់ ក្នុងនោះរួមមាន១២ទីតាំងនៅសាធារណរដ្ឋកូរ៉េ ដែលអាចមានអ្នកចូលរួមសរុបចំនួនប្រមាណជា ២ម៉ឺននាក់ ប្រទេសជប៉ុន ចំនួន ១៣ទីតាំង ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ៨ពាន់នាក់ និងប្រទេសម៉ាឡេស៊ី ចំនួន ២ទីតាំង គ្រោងមានអ្នកចូលរួមសរុបចំនួនប្រមាណ ៥០០នាក់។
ពិធីជួបជុំដ៏សប្បាយអឺងកងនេះ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ ដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសារអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយបើទោះបីជានៅឯនាយសមុទ្រក៏ដោយ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


