Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បដិសេធ​ដក​ឧបករណ៍​បំពង​សំឡេង​តាម​ព្រំដែន ច្រានចោល​«កាយវិការ​សុច្ឆន្ទៈ»របស់​កូរ៉េខាងត្បូង

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបដិសេធការអះអាងរបស់កូរ៉េខាងត្បូងដែលថា ខ្លួនបានដកឧបករណ៍បំពងសំឡេងឃោសនានៅតាមព្រំដែន ហើយថែម​ទាំង​​ច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការបន្ធូរបន្ថយភាពតានតឹងថាគ្មានន័យ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទទូចថា ទីក្រុងព្យុងយ៉ាងគ្មានចេតនារុះរើឧបករណ៍​បំពងសំឡេង​តាម​ព្រំដែនរបស់ខ្លួនឡើយ ហើយបានចោទប្រកាន់កូរ៉េខាងត្បូងថាបានបំភាន់មតិសាធារណៈ។

លោកស្រី គីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា «យើងមិនដែលដកឧបករណ៍បំពងសំឡេង​ដែលបានដំឡើងនៅតាមតំបន់ព្រំដែន ហើយមិនមានឆន្ទៈក្នុងការដកវាចេញទេ»។ លោកស្រី គីម បាន​បន្ថែម​ថា កូរ៉េខាងជើងមិន​ចង់​​ធ្វើ​ឲ្យ​ប្រសើរឡើងនូវទំនាក់ទំនងជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើយ ហើយនឹងរៀបចំ​បញ្ចូល​ជំហរនេះទៅ​ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

កាលពីសប្ដាហ៍​មុន យោធាកូរ៉េខាងត្បូងបានរាយការណ៍​ថា ខ្លួនបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេង​ចេញជា «វិធានការសុច្ឆន្ទៈ»។

ការបដិសេធ​របស់​លោកស្រី គីម ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ (ថ្ងៃទី១៨-២៨ខែសីហា) ដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាការហាត់សមសម្រាប់​​ការ​ឈ្លានពាន៕

លោកស្រី គីម យ៉ូជុង (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ជើង ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិតទ្រង់ទ្រាយ​ធំ មុនលំហាត់​យោធា​​​អាមេរិក-កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម