Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះមណ្ឌលភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបជិត៣ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

សម្រាប់ឆ្នាំ២០២៤-២០២៥នេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប្រមាណជិត៣ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានកើនឡើងគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨សីហានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង២៨សីហា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២៨១៦៥នាក់ ចែកជា៣៥មណ្ឌល ត្រូវជា១១៣៥បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន១០៣៤០នាក់ ចែកជា១៤មណ្ឌល ស្មើនឹង៤១៨បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន១៧៨២៥នាក់ ចែកជា២១មណ្ឌល​ ត្រូវជា៧១៧បន្ទប់។

លោកប្រធានមន្ទីរបានបន្តថា តួលេខនេះបើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២៥៧៣៩នាក់ ចែកជា៣២មណ្ឌល ត្រូវជា១០៣៧បន្ទប់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន២៤ ៧២១ នាក់ ស្រី ១២ ១៤៣ នាក់ និងមានបេក្ខជនប្រឡងជាប់ចំនួន ១៧ ៦១៩ នាក់ ស្រី ៩ ៣០១នាក់ ត្រូវជា ៧១,២៧%។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ៦៩០ នាក់ និទ្ទេស B ចំនួន ១ ៩៦៨ នាក់ និទ្ទេស C ចំនួន ៣ ៥៨៣ នាក់ និទ្ទេស Dចំនួន ៥ ៤៣៧ នាក់ និងនិទ្ទេស E ចំនួន ៥ ៩៤១ នាក់។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៨ និង២៩សីហា ខណៈឆ្នាំមុនប្រឡងនៅថ្ងៃទី៨និង៩ខែតុលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម