ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ វីរនារីដោះមីន គង់ សារឿន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ វីរនារីដោះមីន គង់ សារឿន ជារឿយៗតាំងពីមិនទាន់មានជំងឺមកម្ល៉េះ។ ប៉ុន្តែ មកដល់ថ្ងៃនេះ ក្រោយទទួលដំណឹងថា លោកស្រី គង់ សារឿន វីរនារីដោះមីនកំពុងស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់រួចមក នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ប្រញាប់ប្រញាល់អញ្ជើញចុះមកសួរសុខទុក្ខលោកស្រី គង់ សារឿន វីរនារីដោះមីននៅសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញតែម្ដង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ លោកស្រី គង់ សារឿន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ លោកស្រី គង់ សារឿន បានថ្លែងអំណរគុណ ដល់សម្តេចកិត្តិសង្គហបណ្ឌិត តែងតែយកចិត្តទុកដាក់ និងសួរសុខទុក្ខ នៅពេលដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី គង់ សារឿន កំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ និងស្ថិតក្រោមការតាមដាន និងព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុមាលា៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


