Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលៈ មន្ត្រីមិនបានចាក់វ៉ាក់សាំងការពារកូវីដ​១៩មិនអាចចូលធ្វើការបានទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍តាមសារអេឡិចត្រូនិកតេឡេក្រាម នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ នេះថា មន្ត្រីដែលមិនបានទៅចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្ត អាចនឹងមិនបានចូលធ្វើការនៅក្នុងស្ថាប័នក្រសួងនោះទេ នៅថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងទាំងស្រុងថា “នៅពេលណាមួយដែល​គ្រប់​ស្ថាប័ន​​ចាក់បានពី៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង​ប្រហែលជា​មិនអាចចូល​ធ្វើការបានទេ សូមដេកផ្ទះចុះ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួម​ការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជា​មន្ត្រីរាជការធ្វើអ្វីតទៅទៀត?”

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា “ប្រសិនបើមន្ត្រីរាជការ ពុំមកចាក់ដោយ​ការស្ម័គ្រ​ចិត្តទេ ថ្ងៃក្រោយអស់លោក គ្មានឱកាសចូលរួមប្រជុំ និងចូលទៅកាន់​ក្រសួងទៀតដែរ ព្រោះថា​អ្នកនៅក្នុងក្រសួងជាច្រើនខ្លាចការឆ្លងរោគ ពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាមន្ត្រីមិន​បានចាក់វ៉ាក់សាំងនោះឯង”។

គិតត្រឹមល្ងាចថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង នៅក្រសួងការពារជាតិបានចំនួន ១៨០.២៣៥ នាក់ ក្រសួងសុខាភិបាលបានចំនួន ៥១២.៣៣៤ នាក់ និងមានប្រជាជនដែលបានចាក់រួចរាល់ចំនួន ៦៩២.៥៦៩ នាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម