កីឡា
យុវជន ឃួន វេជ្ជបុត្រ មិននឹកស្មានក្រុមអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះផង
យុវជន ឃួន វេជ្ជបុត្រ តំណាងក្រុមបាល់បោះ Bong Kror ដែលទទួលបានលេខ២ នៃពានរង្វាន់ CamEd Men’s & Women’s Basketball Tournament 2025 មិននឹកស្មានថាក្រុមប្រកួតអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះទេ។

ក្រុម Bong Kror
ឃួន វេជ្ជបុត្រ បានឲ្យដឹងថា បើទោះជាទទួលបានចំណាត់ថ្នាក់ត្រឹមលេខ២ក៏ក្រុមទាំងមូលសប្បាយរីករាយផងដែរ ដោយសារតែម្នាក់ៗបានខំប្រឹងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាព។ ក្រុម Bong Kror ប្រមូលផ្ដុំទើបបាន ៤សប្ដាហ៍នោះទេ ដូច្នេះការហ្វឹកហាត់ជាមួយគ្នាមានពេលតិចតួច និងទើបប្រកួតជាមួយប៉ុណ្ណោះ។ និយាយជារួមក៏មិននឹកស្មានថាក្រុមតស៊ូប្រកួតរហូតអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងទទួលបានលេខ២ ដូចនេះទេ។

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រ
យុវជនខាងលើនេះបន្ថែមទៀតថា សម្រាប់ការប្រកួតនេះបានធ្វើឲ្យក្រុមចេះស្រឡាញ់សាមគ្គីគ្នា និងចេះបង្ហាត់បង្រៀន យោគយល់គ្នា និងចេះតស៊ូខំប្រឹងឆ្ពោះទៅមុខជានិច្ច។ រូបគេក៏ដូចជាសមាជិកក្រុមសប្បាយរីករាយ និងបានស្គាល់មិត្តភ័ត្តថ្មីៗហើយបានចូលរួលការប្រកួតពានរង្វាន់ដែលវិទ្យាស្ថានរៀបចំនេះឡើយជាមួយគ្នា។

ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា ពានរង្វាន់បាល់បោះនេះ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ក្រោយរៀបចំឡើងអស់រយៈពេល ៧ថ្ងៃមកនេះ។ ផ្នែកបុរស ក្រុមជើងឯកបានលើក្រុម Centurion លេខ២ បានលើក្រុម Bong Kror លេខ៣ បានលើក្រុម CFS។ ផ្នែកនារី ក្រុមជើងឯកបានលើក្រុម The Vixens លេខ២ បានលើក្រុម DE ROOKIES លេខ៣ បានលើក្រុម CPSDC៕

អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


