Connect with us

ព័ត៌មានជាតិ

មុនប្រឡង​បាក់ឌុប សិស្ស​វិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ​ តេស្ត​សមត្ថភាព រំពឹង​បានលទ្ធផល​ខ្ពស់

បានផុស

នៅ

គណៈគ្រប់គ្រង​សាលា​វិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ នៅក្រុង​ក្រចេះ​រំពឹង​ថា ​សិស្សនៃវិទ្យាល័យ ព្រះមហាក្សត្រីយានីកុសុមៈឆ្នាំនេះ​រំពឹង​បាន​និទ្ទេស​​ពី A B C ច្រើន ក្រោយការ​តេស្តសមត្ថភាព​សាកល្បង​មាន​​អត្រា​កម្រិត​ជាប់​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ឈី នាយក​នៃវិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ

ជាក់ស្តែង កាលពីជាងកន្លះខែមុន វិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ បានធ្វើការប្រឡងតេស្តសមត្ថិភាព ឬហៅថា ប្រឡងសាកល្បងម្តងរួចមកហើយឃើញថា សិស្សដែលទទួលបាននិទ្ទេស A B C ប្រមាណជាង ៣០ ភាគរយ។

ចំពោះការប្រឡងតេស្តសាកល្បង សិស្ស​ត្រូវ​បំពេញវិញ្ញាសារ និងការគ្រប់គ្រងពេលវេលា ដែលលទ្ធផល​គឺសិស្សធ្វើបានល្អ ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីគណៈកម្មការ អនុរក្ស យ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់បំផុតព្រោះដើម្បីវាស់ស្ទង់ពីសមត្ថិភាពសិស្ស។

លោក ប៊ុន ឈី នាយក​នៃវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈបានឱ្យដឹងថា តាមការរំពឹងទុករបស់លោកក៏ដូចជា តាម​គោលដៅរបស់សាលា គឺចង់ឱ្យលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សម្រេចតាមផែនការដែលបានកំណត់។

លោកថា កាលពីឆ្នាំមុន វិទ្យាល័យ ព្រះមហាក្សត្រីយានី កុសុមៈ មានសិស្សប្រឡងជាប់និទ្ទេស A B C កើនឡើងលើសផែនការរហូត​ដល់ ៧៦ ភាគរយ ហើយចំពោះការប្រឡងបាក់ឌុបឆ្នាំនេះ លោក​រំពឹងថា នឹងមានចំនួនកើនឡើងដល់ ៨០ ភាគរយបន្តទៀត ប៉ុន្តែនាពេលខាងមុខលទ្ធផលចេញមកបែបណាគឺតាមការជាក់ស្ដែង។

វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ឆ្នាំ២០២៥នេះ មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៣៥៨នាក់ ស្រី ១៩៨នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ២២១នាក់ ស្រី ១២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនសរុប ១៣៧នាក់ ស្រី ៧៣នាក់ ខណៈដែលបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តក្រចេះ មានចំនួនសរុប ២,៦៦៣នាក់ ស្រី ១,៤៦៨នាក់៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម