Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី! អភិបាលស្រុកពេជ្រាដា ផ្តាំបេក្ខជនប្រឡងបាក់ឌុប កុំបរិភោគអាហារផ្ដេសផ្ដាស និងថែសុខភាពឱ្យបានល្អ

បានផុស

នៅ

ខេត្តមណ្ឌលគិរី៖ អភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ ផ្តាំដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឹងប្រែងមើលមេរៀន ហើយថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសកុំបរិភោគអាហារផ្តេសផ្តាសចៀសវាងពុល​ចំណីអាហារ ដែលអាចប៉ះពាល់ដល់ការប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តាំផ្ញើនេះ ធ្វើឡើងនាឱកាសលោកបានទទួលជួបសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៥២ នាក់ ដើម្បីផ្តល់កម្លាំងចិត្ត ខណៈការប្រឡងកាន់តែខិតជិតចូលមកដល់ សម័យប្រឡង ២៨-២៩ សីហា ២០២៥។

នាឱកាសនោះ លោក វណ្ណា ម៉ាប់ បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជន ប្រុសស្រីសរុបចំនួន ៥១រូប ធ្វើយ៉ាងណាខិតខំប្រឹងប្រែងទន្ទេញមេរៀន មើលលំហាត់ ថែរក្សាសុខភាព និងកុំបរិភោគអាហារផ្ដេសផ្ដាស ដើម្បីកុំឱ្យជួបបញ្ហាសុខភាពនៅពេលប្រឡង។ លើសពីនេះ លោកបានក្រើនរំលឹកដល់បេក្ខជនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំក្រសួង ចៀសវាងប្រព្រឹត្តផ្ទុយបទបញ្ញត្តិដែលប្រឈមការធ្លាក់ដោយស្វ័យប្រវត្តិ។

ដើម្បីផ្តល់កម្លាំងចិត្តដល់បេក្ខជនដែលខិតខំរៀនសូត្រ លោកអភិបាលស្រុក បានផ្តល់ថវិកាដល់សិស្សានុសិស្សសរុបចំនួន ៥១រូប រួមទាំងគ្រូបង្រៀនចំនួន ៨នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥០ ០០០ រៀល។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា បេក្ខជនត្រៀមប្រឡងបាក់ឌុបក្នុងខេត្តមណ្ឌលគិរី មានសរុបចំនួន ៧២៣ នាក់ ស្រី ៤០៥ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច ២២៥ នាក់។ លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញបានរៀបចំមណ្ឌលប្រឡងចំនួន ២ទីតាំង គឺវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងកើត និងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងលិច សម្រាប់ធ្វើជាមណ្ឌលប្រឡងរយៈពេល២ថ្ងៃ។

លោកប្រធានមន្ទីរ ក៏បានជំរុញឱ្យសិស្សទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ឱ្យស្វ័យសិក្សាបន្ថែមនៅក្រៅម៉ោងសិក្សា ធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះទទួលបាននិទេសពន្ទុល្អគ្រប់ៗគ្នា៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម