កីឡា
យ៉ុន យ៉ើន យល់ឃើញ កម្រិតលីគនារីសិង្ហបុរី ប្រហាក់ប្រហែលលីគនារីកម្ពុជា
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន បានទៅលេងបាល់ទាត់នៅក្រុម Still Aerion Women’s ក្នុងលីគបាល់ទាត់ប្រទេសសិង្ហបុរី។

កីឡាការិនី យ៉ុន យ៉ើន បានប្រាប់ថា ៖«ប៉ុន្មានប្រកួតកន្លងទៅនេះ ប៉ះក្រុមមធ្យមៗ ដូច្នេះខ្ញុំអាចរកបានគ្រាប់បាល់ តែមិនទាន់ប៉ះក្រុមខ្លាំងៗទេ។ ការប្រកួតប្រជែងនៅសិង្ហបុរីមិនសូវលើសកម្ពុជាទេ គឺប្រហាក់ប្រហែលគ្នា មិនដូចកាលខ្ញុំទៅលេងនៅលីគថៃដែលមានការប្រកួតប្រជែងខ្លាំង»។

«សម្រាប់មិត្តរួមក្រុមវិញ ពួកគាត់ស្រឡាញ់ចូលចិត្តរាប់អានគ្នាបានល្អ។ ខ្ញុំស្នាក់នៅបន្ទប់ជាមួយកីឡាការិនីជាជនជាតិថៃ ហើយយើងមានការទំនាក់ទំនងគ្នាល្អ អត់មានបញ្ហាអ្វីទេ»។ កីឡាការិនីកម្ពុជាបានបញ្ជាក់។

យ៉ុន យ៉ើន ត្រូវលេងឲ្យក្លិប Still Aerion Women’s រយៈពេល២ខែតាមរយៈកិច្ចសហការគ្នារវាងក្លិបណាហ្គាវើលដ៍ និងក្លិបរបស់នៅសិង្ហបុរី។ នេះជាប្រទេសទី៣ ដែលកីឡាការិនីកម្ពុជារូបនេះបានលេង បន្ទាប់ពីចូលរួមជាមួយក្រុម Young Elephants របស់ប្រទេសឡាវ និងក្រុម Bangkok W.F.C. របស់ប្រទេសថៃ។

សូមបញ្ជាក់ថា យ៉ុន យ៉ើន ជាកីឡាការិនីកម្ពុជាដំបូងគេតែម្នាក់គត់ដែលបានលេងនៅក្រៅប្រទេស៣ផ្សេងគ្នា និងពានរង្វាន់នារីកំពូលអាស៊ី AFC Women’s Champions League កាលពីឆ្នាំ ២០២៤ ដោយរកបានគ្រាប់បាល់ឲ្យក្លិប Young Elephants៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


