ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្តីរៀបចំការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យមានប្រសិទ្ធភាពខ្ពស់
ក្នុងឱកាសចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីចត្តាឡីស័ក ត្រូវរៀបចំលំហូនៃការងារចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយស្តង់ដារសាកល និងក្នុងករណីមានការសង្ស័យសញ្ញាណាមួយ នោះក្រុមគ្រូពេទ្យក្នុងភារកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាលភ្លាមៗ និងរៀបចំ ប្រព័ន្ធ បញ្ជូនបន្តទៅមន្ទីរពេទ្យជាតិបានទាន់ពេលវេលា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិ គឺដើម្បីធានាឱ្យបានសុវត្ថិភាពសុខភាពសាធារណៈ និងពិសេសគិតគូអំពីបញ្ហាសុខភាព និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរ និងបុគ្គលិកបម្រើការងារនៅក្នុងនោះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កេតឃើញថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំបានយ៉ាងល្អប្រណិត និងតាមលក្ខណៈស្តង់ដាអន្តរជាតិ ដែលនឹងទទួលស្វាយគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ប្រកបដោយសុវត្ថិភាព និងផាសុខភាព។

ការចុះពិនិត្យនេះដែរ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីអ្នកឧកញ៉ា វ៉ាន់ ឆារស៌ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសហការី៕






-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


