ព័ត៌មានអន្ដរជាតិ
ថៃ នឹងជួបព្យុះថ្មីមួយទៀត ខណៈព្យុះចាស់កំពុងបង្កការខូចខាតធ្ងន់ធ្ងរ
ទុក្ខជាន់ទុក្ខ ព្យុះត្រូពិចថ្មីមួយទៀតនឹងបក់មកកាន់ប្រទេសថៃ ដែលអាចប៉ះពាល់ដល់ភាគខាងជើង ភាគឦសាន និងភាគខាងកើត ខណៈប្រទេសនេះកំពុងរងគ្រោះដោយសារព្យុះ Kajiki ធ្ងន់ធ្ងរស្រាប់ទៅហើយ។

សារព័ត៌មាន The Nation ផ្សាយថា បើតាមទំព័រហ្វេសប៊ុក «fahfonth» កាលនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហោះព័ត៌មានថ្មីៗទាក់ទងនឹងការកកើតនៃព្យុះត្រូពិចថ្មីមួយនៅភាគខាងកើតនៃប្រទេសវៀតណាម ដែលរំពឹងថានឹងបោកបក់មកលើប្រទេសថៃចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា។ គេហទំព័រនេះក៏ព្រមានពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ជាពិសេសប៉ះពាល់ដល់តំបន់ភាគខាងជើង ឦសាន និងភាគខាងកើតនៃប្រទេសថៃ។
លើសពីនេះនាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១១ ខែកញ្ញា។ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងឦសាន។ ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញានឹងមានខ្យល់បក់ខ្លាំង។ អាជ្ញាធរថៃកំពុងជំរុញឱ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយទាំងនេះ ខណៈកំពុងកើតឡើងញឹកញាប់និងកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថាប្រទេសថៃនៅពេលនេះកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះ Kajiki យ៉ាងធ្ងន់ធ្ងរ ជាពិសេសខេត្តស្ថិតនៅប៉ែកខាងជើងប្រទេស ដូចជា Mae Hong Son, Chiang Mai និង Chiang Rai ដោយទឹកជំនន់វាយប្រហារដាច់ផ្លូវ លិចផ្ទះពលរដ្ឋ បាក់ដីភ្នំ មនុស្សម្នាជម្លៀសចេញ និងបណ្ដាលឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើននាក់ទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


