ព័ត៌មានអន្ដរជាតិ
អាមេរិកយល់ព្រមលក់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ៣ ៣៥០គ្រាប់ឲ្យអ៊ុយក្រែន
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអនុម័តការលក់កញ្ចប់យោធាបរទេសដ៏មានសក្ដានុពលតម្លៃ ៨២៥លានដុល្លារទៅឲ្យអ៊ុយក្រែន ដោយផ្តល់ឲ្យទីក្រុងកៀវនូវសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយនៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។

ការអនុម័តនេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៨សីហា រួមមានមីស៊ីល Extended Range Attack Munition (ERAM) ៣ ៣៥០គ្រាប់ ដែលជាប្រភេទអាវុធបាញ់បង្ហោះតាមអាកាសប្រភេទថ្មីដែលមានរយៈចម្ងាយរហូតដល់ ៤០០គីឡូម៉ែត្រ ព្រមទាំងឧបករណ៍ជំនួយ ប្រព័ន្ធផែនការបេសកកម្ម និងជំនួយបច្ចេកទេស។ ការទិញលក់នេះ កំពុងត្រូវបានផ្តល់មូលនិធិតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសដាណឺម៉ាក ន័រវែស និងហូឡង់ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់សហរដ្ឋអាមេរិក។
ការអនុម័តកញ្ចប់យោធានេះ បង្ហាញពីសញ្ញាបន្តការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូតកម្រិតខ្ពស់នាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងប្រធានាធិបតី ត្រាំ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបរាជ័យមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយក៏ដោយ។
សេចក្ដីប្រកាសស្ដីពីការលក់មីស៊ីលអាមេរិកឲ្យអ៊ុយក្រែន ក៏ធ្វើឡើងចំពេលក្រុងមូស្គូបង្កើនការវាយប្រហារយ៉ាងសន្ធាប់លើទីក្រុងកៀវ។ កាលពីថ្ងៃទី២៨ខែសីហា មនុស្សយ៉ាងហោចណាស់ ២៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី ព្រមទាំងធ្វើឲ្យមានការខូចខាតដល់ការិយាល័យបេសកកម្មការទូតរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសនៅទីនោះផងដែរ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Keith Kellogg បានថ្កោលទោសការវាយប្រហារនេះ ដោយកត់សម្គាល់ថា រុស្ស៊ីបានកំណត់គោលដៅ«មិនមែនជាទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋាន…បំផ្ទុះរថភ្លើងជនស៊ីវិល ការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងអង់គ្លេស និងជនស៊ីវិលស្លូតត្រង់»។ ទាំងសហភាពអឺរ៉ុប និងអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីតវ៉ាជាផ្លូវការចំពោះការវាយប្រហារលើទីតាំងការទូតរបស់ពួកគេ៕

ដោយ៖ ឈាង
ចុចអាន៖ ការវាយប្រហាររុស្ស៊ីលើក្រុងកៀវ សម្លាប់មនុស្ស២៣នាក់ ធ្វើឲ្យខូចខាតដល់ការិយាល័យ EU និងអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


